Saturday, July 8, 2017

វិធី​ជួយ​បន្ថែម​ដួង​រាសី​ស្នេហា​ Share ដើម្បីទទួលបានជោគជ័យគ្រប់ៗគ្នា


ក្នុង​រឿង​ស្នេហា​ នរណា​ក៏​ចង់បាន​ភាព​ផ្អែមល្ហែម​និង​មាន​ចំណង​ចងភ្ជាប់​គ្នា​យូរអង្វែង​ដែរ​។ ប៉ុន្តែ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ថែ​រក្សាចំណងស្នេហា​ឱ្យបាន​ស្ថិតស្ថេរនោះពិតជារឿង លំបាក ។ ​​ជុំវិញរឿងនេះ មាន​ជំនឿ​ជាច្រើនដែល​អ្នក​អាចធ្វើ​ការសាកល្បង​ ។

បើ​អ្នក​ស្រឡាញ់​គេ​ខ្លាំង​និង​មិន​ចង់​ឱ្យគេ​ងាករេ​ចិត្ត​ទៅរក​អ្នកដទៃ​៖

នៅថ្ងៃ​ណាមួយ ប្រសិន​បើអ្នក​បាន​ណាត់​​ជួបគ្នានរណាម្នាក់ជាលើកដំបូង ចូរអ្នក​សាក​ល្បង​រក​ឱកាស​ចាប់ដៃ​គេ ​ហើយ​ប្រើ​ម្រាម​កូនដៃ​របស់​អ្នក​ថ្ពក់​ជាមួយ​កូនដៃរបស់​គេ ​រួច​ហើយ​អធិដ្ឋាន​"សុំឱ្យ​អ្នក​ស្មោះត្រង់​ជាមួយ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ជាមួយ​អ្នកផ្សេង​ទៀត​”​។​

​ការប្រើ​ម្រាម​កូនដៃ​ថ្ពក់​ជាមួយគ្នា​បែបនេះ​ គឺជា​និមិត្តរូប​នៃ​ពាក្យ​សច្ចា​ក្នុងការចង​ភ្ជាប់​បេះដូង​របស់​អ្នកជា​មួយ​គេ​ ​។​

ដាំ​ដើមឈើ​ធំ​មាន​ផ្កា​ពណ៌​ស​នៅ​ជិតដំបូលផ្ទះមិនល្អ​៖

គេ​មានជំនឿថា ​បើសិន​ដាំ​ដើមឈើ​មាន​ផ្កា​ពណ៌​ស​នោះ​ពេល​ជ្រុះ​លើ​ដំបូលផ្ទះ​អាច​ធ្វើ​ឱ្យ​ភាគី​បុរស​មាន​រោគ​ជំងឺ​ឬ​អាច​ជួប​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​។​ទោះបីយ៉ាងណា​យើង​ក៏​អាច​ដាំ​ដើមឈើ​ដែលមាន​ផ្កា​ពណ៌​ស​ក្នុងផ្ទះ​បាន​ដែរ បើសិន​មិនមែនជា​ដើម​ផ្កា​អ​ពមង្គល​ ​។​សម្រាប់​ផ្កា​ដែល​អ​ព​មង្គល​យើង​ក៏​អាច​ដាំ​បាន​ដូចគ្នា​ដែរ​ តែ​គួរ​ដាំ​ឱ្យ​ឆ្ងាយ​ពី​តួ​ផ្ទះ​ដោយ​មិនឱ្យ​ផ្កា​ទោរ​មក​ប៉ះ​ត្រូវ​ផ្ទះ​ជាការ​ស្រេច​។​

បើ​ផ្លូវថ្នល់​ឬ​ផ្លូវ​ដើរ​មុខផ្ទះ​មាន​២​ខ្សែ​បែកចេញ​ពីគ្នា​គួរ​រក​វិធី​ដោះស្រាយ​៖

ផ្លូវបំបែក​មុខផ្ទះ​តែង​បង្ក​ការប៉ះពាល់​ដល់​ចំណង​គូស្នេហ៍​ឱ្យ​បែកខ្ញែក​ពីគ្នា​។​បើសិន​មិនអាច​ផ្លាស់​ចេញពីផ្ទះ​នោះបាន​ទេ គេឱ្យ​បំបាត់​ភាព​ឧបទ្រព​នេះ​ដោយ​ការនាំយក​ផើង​ដាំ​ដើមឈើ​ធំ​ដែលមាន​កម្ពស់​ខ្ពស់​ល្មម​ដាក់់​ទុក​មុខផ្ទះ​ចោល ​ដើម្បី​បាំង​ភ្នែក​មនុស្ស​ក្នុង​ផ្ទះ​កុំឱ្យ​សម្លឹងឃើញ​ផ្លូវបំបែក​នោះ​។​ក្រៅពីនេះ​កុំ​ភ្លេច​ព្យួរ​គ្រាប់ឃ្លី​គ្រី​ស្តាល់​ទុក​មុខផ្ទះ​ដើម្បី​បំបាត់​រាល់​ឥទ្ធិពល​អាក្រក់​ទាំងនេះ​មិនឱ្យ​ចូលមកក្នុង​ផ្ទះ​កើត​។​

បើសិន​ដាំ​ដើមឈើ​ក្នុងផ្ទះ​៖

គួរ​ជ្រើសរើស​ដាំ​ដើមឈើ​ណា​ដែល​អាច​រីក​ធំធាត់​បាន​យ៉ាង​ពេញទី​ ហើយ​អាច​ចេញ​ស្លឹក​ផ្កា​យ៉ាង​ស្រស់ស្អាត​។​កុំ​បណ្តោយឱ្យ​ដើមឈើ​នោះ​ស្វិត​ស្រពោន ​ព្រោះថា​អាចធ្វើ​ឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​សម្បែង​មាន​អារម្មណ៍​ល្អក់កករ​ ហើយសេចក្តីស្នេហា​ជួបតែ​ភាព​​សោះ​កក្រោះ​ និងមានតែ​ភាព​រកាំរកូស​កើតឡើង​។ 
 
បើសិន​អ្នក​កំពុង​សម្លឹង​រក​នរណា​ម្នាក់​មកធ្វើជា​គូគាប់​៖

សាកល្បង​ព្យួរ​កែវ​គ្រី​ស្តាល់​ដែលមាន​គ្រាប់​មូលៗ​ទុកនៅកន្លែង​ដេក ​ហើយ​ត្រូវ​ដេក​នៅ​ផ្នែក​ណាមួយ​នៃ​គ្រែ ​ដើម្បី​ជួយ​បង្កើត​ថាមពល​ហៅ​សេចក្តីស្នេហា​នោះឲ្យ​ដើរចូល​មករក​។​

លក្ខណៈ​ក្នុងផ្ទះ​ដែល​ធ្វើឱ្យ​គូ​ស្នេហា​រួម​រស់ជាមួយគ្នា​យ៉ាង​សុខដុម​៖

នៅពេល​ភ្ញៀវ​បើកទ្វារ​ចូលក្នុង​ផ្ទះ​ មិនគួរ​ឱ្យគេមើលឃើញ​បន្ទប់ដេក​ភ្លាមនោះទេ ពីព្រោះថា​ចំណុចនេះនឹង​ជះឥទ្ធិពល​ទៅដល់ការ​ដេក​ពួន​មិន​ឲ្យលង់លក់​ស្កប់ស្កល់ ។​ក្រៅពីនេះ​នៅបង្កឱ្យមានការទាស់ចិត្តគ្នាបន្តិចបន្តួចកើតឡើងមិនចេះចប់​មិនចេះ​ហើយ​ទៀតផង ។​

បើ​ផ្ទះ​របស់​អ្នកតូច​មិនអាច​រក​កន្លែង​ផ្សេងទៀត​​ដេក​ពួន​​បាន ត្រូវ​រក​ទូ​មក​ដាក់​បាំង​ភ្នែក​ភ្ញៀវដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ភ្ញៀវ​បើ​កទ្វារ​ចូល​មក​ឃើញ​គ្រែ​ដេក​យ៉ាងច្បាស់​ក្រឡែត។​

សេចក្តីស្នេហានឹង​ស្អិតល្មួត​ថែម​​ទៀត​បើ​មាន​បន្ថែម​ពណ៌​ក្រហម​ក្នុង​បន្ទប់​ដេក​៖

មិន​ថា​ជា​វាំងនន ខ្នើយកើយ រូបភាព ព្រំ ឬ​ផ្កា​ទេ ​បើ​បាន​គោម​ភ្លើងពណ៌​ក្រហម​កាន់តែ​ល្អ​។​ ពីព្រោះថា​ឥទ្ធិពល​របស់ពណ៌​ក្រហម​នឹង​ជួយ​រុញច្រាន​សេចក្តីស្នេហា​របស់​អ្នក​ឱ្យ​ឈានទៅ​មុខជា​និច្ច​។​

កញ្ចក់​នៅក្នុង​បន្ទប់ដេក​៖

មិន​ថា​កញ្ចក់​ឆ្លុះ​មុខ​ឬ​ស៊ុម​កញ្ចក់​រូបភាពទេ ​ត្រូវតែ​ថែទាំ​កុំឱ្យ​កខ្វក់ ។​ ដូច្នេះ​ត្រូវតែ​ឧស្សាហ៍​ដុស​ជូត​សម្អាតរបស់ទាំងនេះឲ្យបាន​ញឹកញាប់ ​ព្រោះ​ថាបើ​កញ្ចក់​កខ្វក់​នោះ​សេចក្តីស្នេហា​របស់​អ្នក​នឹងកើតរឿងសៅហ្មងច្រើនមិនខាន ​។​

គ្រឿង​ប្រើ​ក្នុង​ផ្ទះបាយ​គប្បី​ប្រយ័ត្នប្រយែង​៖

ចង្ក្រា​ន​និង​កន្លែង​លាងចាន​គួរដាក់ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា ​ហើយក៏​មិនគួរ​ដាក់​នៅ​ទល់មុខ​គ្នា​ដែរ ​ព្រោះថា​ចង្ក្រាន​​ប្រៀប​ដូច​ភ្លើង​ ចំណែក​កន្លែង​លាងចាន​ប្រៀប​ដូច​ទឹក​។​វត្ថុ​ទាំងពីរ​នេះ​នៅ​ជិតគ្នា​មិនបាន​ទេ មានន័យថា​បើកាលណា​នៅក្បែរ​គ្នា​ច្បាស់​ជាមាន​ភាគី​ណា​មួយ​បំផ្លាញ​ភាគី​មួយ​ទៀត​ពុំខាន​។​
ជាវិធី​ដោះស្រាយ​ ដើម្បីកុំឲ្យ​ចំណងស្នេហា​រង្គោះរ​ង្គើ​នោះ គប្បី​ញែក​របស់​ទាំង​ពីនេះ​ឲ្យចេញ​​ឆ្ងាយ​ពីគ្នា​ ប៉ុន្តែបើ​មិនអាច​បំបែក​បានទេ ​គួរ​រក​ថូផ្កា​ដ៏​ស្រស់ស្អាត​មួយមក​ដាក់​នៅចំ​កណ្តាល ​ដើម្បី​បំបាត់​ឧបទ្រព​នេះ​ក៏​ប្រសើរ​ដែរ​។​

មិនគួរ​ចោះ​កន្លែង​ណាមួយ​ត្រង់​របង​ផ្ទះ​

ការចោះ​របងឲ្យមាន​រន្ធ​ធ្លុះធ្លាយ​​មិនល្អ​ទេ ពី​ព្រោះ​វា​នឹង​បង្ក​ឱ្យ​ដំណើរ​ជីវិត​ប្តី​ប្រពន្ធ​ក្នុង​ផ្ទះ​តែង​កើត​បញ្ហា​មក​កកូរ​ផ្លូវចិត្ត​និង​នាំ​បញ្ហា​ត្រូវ​ឈឺក្បាលមកឲ្យជា​ញឹកញាប់​ ​។

បើ​អ្នក​នៅ​លីវចង់រកគូគាប់
សាកល្បង​ហៅរក​សេចក្តីស្នេហា​ដោយ​ការនាំយក​ផ្កា​កុលាប​ធ្វើ​ពី​កែវ​២​ផ្កា​មក​ដាក់​ទុក​ត្រង់​ទិស​ខាងលិច​ឆៀងខាងត្បូង​ក្នុង​បន្ទប់ដេក នោះ​គូគាប់​នឹង​រត់​មករក​ហើយ​៕

0 comments:

Post a Comment