Tuesday, July 18, 2017

រួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ៥ខែ អោយគេយកកូនចេញ និងចង់ដោះដៃមិនចូលស្តីដណ្តឹង



ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​បណ្ដឹង​របស់​ម្ដាយ​ជន​រងគ្រោះ​ពី​បទ​រួម​ភេទ​ជា​មួយ (អនីតិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ)​កាល​ពី​ថ្ងៃ​ទី​មិន​ចាំ ខែ​កុម្ភះ​ឆ្នាំ​២០១៧​ចំណុច​ភូមិ​ជ្រោយ​មេត្រី​លើ ឃំុឬស្សីជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ។
ជន​រង​គ្រោះ​ឈ្មោះ​ហ្វ.ល.ស ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​ជន​ជាតិ​ខ្មែរ​ឥស្លាម នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃំុ​ឬស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ចំណែក​ជន​សង្ស័យ​ឈ្មោះ​មើុ​ស្មាឯល ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជន​ជាតិ​ខ្មែរ​ឥស្លាម​(ឃាត់​ខ្លួន)​នៅ​ភូមិ​ជ្រោយ​មេ​ត្រី​លើ ឃំុ​ឬស្សី​ជ្រោយ​ស្រុក​មុខ​កំពូល ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​រងគ្រោះ​និង​ជន​សង្ស័យ​ធ្លាប់​មាន​ការ​ទំនាក់​ទំនង​ស្រលាញ់​គ្នា​តាំង​ពី​ឆ្នាំ​២០១៥​រហូត​ដល់​ឆ្នាំ​២០១៧​ដោយ​បាន​ខ្លួន​ប្រាណ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​មាន​ផ្ទៃ​ពោះ​ចំនួន​៥​ខែ ហើយ​ក្នុង​ការ​ស្រលាញ់​គ្នា​នេះ​ឪពុក​ម្តាយ​ទាំង​សង្ខាង​ក៏​ដឹង​ដែរ លុះ​មក​ដល់​ថ្ងៃ​ទី​១០.​០៧​.២០១៧ ឪពុក​ម្តាយ​ខាង​ស្រី​ដោយ​ដឹង​ថា កូន​ស្រី​មាន​ផ្ទៃ​ពោះ​ក៏​បាន​ពិភាក្សា​ជា​មួយ​ឪពុក​ម្តាយ​ខាង​ប្រុស​ដើម្បី​រៀប​ចំការ​កូន ប៉ុន្តែ​ឪពុក​ម្តាយ​ខាង​ប្រុស​បដិសេធ​មិន​ព្រម​រៀប​ការ​ទេ ក្នុង​នោះ​សាមី​ខ្លួន​ខាង​ប្រុស​បាន​និយាយ​ថា បើ​កូន​មាន​ផ្ទៃ​ពោះ​ម្តេច​មិន​យក​ចេញ វា​បន្ត​ទៀត​ថា បើ​មាន​កូន​ហើយ​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​មិច​កើត បើ​ខ្ញុំ​រត់​ធ្វើ​អី​ខ្ញុំ ឮ​ដូច្នោះ​ឪពុក​ម្តាយ​ខាង​ស្រី​មាន​ចិត្ត​ខឹង​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ស្អែក​ឡើង​ឪពុក​ម្តាយ​ខាង​ប្រុស​បាន​មក​សុំទោស​នឹង​សំរួល​ជា​មួយ​ឪពុក​ម្តាយ​ខាង​ស្រី​វិញ​ដើម្បី​រៀប​ចំ​ការ​កូន ប៉ុន្តែ​ឪពុក​ម្តាយ​ខាង​ស្រី​គេ​មិន​ព្រម លុះ​មក​ដល់​ថ្ងៃ​ទី​១៧​.០៧.​២០១៧​វេលា​ម៉ោង​១៥:​៣០​នាទី​ឪពុក​ម្តាយ​ខាង​ស្រីក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឬស្សី​ជ្រោយ ។

ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​រួច​មក​នៅវេលា​ម៉ោង​១៦:​០០​នាទី​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​នាំ​ជន​សង្ស័យ​ខាង​លើ​មក​ធ្វើ​ការ​សាក​សួរ​ហើយ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​រួម​ភេទ​ជា​មួយ​ជន​រង​គ្រោះ​ប្រាកដ​មែន ។ 

ចំពោះ​ករណី​នេះ​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​សហការ​ជា​មួយ​ប៉ុស្តិ៍​កំពុង​បន្ត​ចាត់​ការ​តាម​នីតិ​វិធី ៕
 ប្រភព៖ ពីភពចែករំលែក

0 comments:

Post a Comment