នៅថ្ងៃទី ១៧នេះ អគារប៊ូឌីញ “ស” បន្សល់ទុកតាំងសម័យសង្គមរាស្ត្រនិយមនឹងចាប់ផ្ដើមកម្ទេចចោលបណ្ដើរៗហើយ បន្ទាប់ពីប្រជាពលរដ្ឋរើចេញអស់។ ខាងក្រោមនេះជារូបភាពអគារដ៏ចំណាស់នេះ តាំងពីសម័យសង្គមរាស្ត្រនិយម និងបច្ចុប្បន្នមុនពេលបាត់ពី Google Map៖
រូបភាពក្នុងសម័យសង្គមរាស្រ្តនិយម៖
រូបភាពបច្ចុប្បន្ន៖
បើតាមប្រវត្តិ អគារដ៏ចំណាស់នេះ បានសាងសង់ក្នុងសម័យសង្គមរាស្រ្តនិយមក្រោមព្រះរាជកិច្ច ដឹកនាំប្រទេសរបស់ព្រះបរមរតនកោដ ព្រះបាទនរោត្ដមសីហនុ ក្នុងពេលប្រទេសជាតិកំពុងមានការរីកចម្រើនខ្លាំង។ អគារនេះ សាងសង់ដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់អ្នកមានជីវភាពធូរធារក្នុងសម័យនោះ ជាពិសេសបានធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានសម្រស់ និងសោភ័ណភាពថែមមួយកម្រិតទៀត ស្របទៅតាមការរីកចម្រើន។
ក្រោយមកអគារប៊ូឌីញ ក៏ដូចជាទីក្រុងភ្នំពេញត្រូវបានបោះបង់ចោល ពេលប្រទេសធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាម។ ក្រោយរបបខ្មែរក្រហមដួលរលំទើបអគារនេះ ត្រូវបានប្រជាពលរដ្ឋមកស្នាក់នៅសាជាថ្មី រហូតមកដល់បច្ចុប្បន្ន។ ប៉ុន្តែចាប់ពីថ្ងៃទី ១៧ នេះទៅអគារនេះនឹងបាត់រូបរាងបន្តិចម្ដងក្រោយ ប្រជាពលរដ្ឋយល់ព្រមរុះរើចេញ ដើម្បីវាយកម្ទេចចោលសាងសង់អគារថ្មីវិញ៕
ប្រភព៖ Sabay

0 comments:
Post a Comment