Monday, July 17, 2017

តោះអានការបកស្រាយរបស់ ម្ចាស់រថយន្ត Tundra ដែលឆេះកណ្ដាលផ្លូវនៅម្ដ៉ំបែកចានបន្តិចទៅមើល

​​
កាលពីថ្ងៃទី10 ខែកក្កដា ឆ្នាំ 2017 វេលាម៉ោង8:15ព្រឹកកន្លងទៅនេះ នៅលើផ្លូវជាតិលេខ4ជិតដល់ផ្សាបែកចានមានហេតុការណ៍ឆេះរថយន្ត Tundra ស៊េរី ២០១១ មួយគ្រឿង ដែលធ្វើមហាជនជាច្រើនការភ្ញាក់ផ្អើលជាខ្លាំង រហូតមានខ្លះបានប៉ានស្មានថា ប្រហែលជារថយន្តនោះប្រើប្រាស់ហ្គាស់ទើបបណ្ដាលឲ្យឆេះបែបនេះ និង មានការប៉ាន់ស្មានជាច្រើនទៀតជ៉ំវិញរឿងរ៉ាវទាក់ទងនឹងហេតុការណ៍មួយនេះ ។

ដើម្បីក៉ំមហាជនមានការយល់ច្រលំ ម្ចាស់រថយន្ត Tundra លោក ឆឹម ឫទ្ធី ក៏បានចេញមុខបកស្រាយនៅលើគណនី Facebook របស់លោកផ្ទាល់តែម្ដង ។ តោះអានការបកស្រាយរបស់លោកទាំងអស់គ្នា ៖
ក្នុងនាមខ្ញុំបាទជាម្ចាស់រថយន្តធុនដ្រា(Thundra)2011ដែលបានឆាបឆេះកាលពីថ្ងៃទី10,ខែកក្កដា,2017វេលាម៉ោង8:15ព្រឹកនៅលើផ្លូវជាតិលេខ4ជិតដល់ផ្សាបែកចាននិងសូមផ្ដល់ពត៌មានជាក់លាក់ដល់បងប្អូននៅក្នុងសង្គមfacebookទាំងបងប្អូនដែលស្រលាញ់អាណិតខ្ញុំនិងបងប្អូនដែលស្អប់និងប្រមាថខ្ញុំទាំងអស់ឲ្យបានជ្រាបជាពត៌មានដូចខាងក្រោម៖

1/រថយន្តខ្ញុំនោះគឺប្រើសាំងមិនបានប្រើប្រព័ន្ធហ្គាសនោះទេដោយសារបារម្មណ៌ពីសុវត្ថិភាពនេះឯង ប៉ុន្តែនៅតែឆេះដដែល។

2/ក្នុងកំឡុងពេលដែលរថយន្តកំពុងរត់នៅលើដងផ្លូវក្នុងល្បឿន70ទៅ80kmក្នុងមួយម៉ោងក្នុងពេលនោះខ្ញុំបានមើលតាមកញ្ចក់ក្រោយឃើញភ្លើងឆេះចេញពីធុងសាំងកម្ពស់អណ្តាតភ្លើងជាង1ម៉ែត្រទៅហើយ ពេលបានដឹងភ្លាមខ្ញុំក៌ឈប់ឡានជាបន្ទាន់ ហើយក៌បានគិតពីសុវត្ថិភាពរបស់បងប្អូននៅតាមដងផ្លូវព្រមទាំងខ្លាចឆេះផ្ទះអ្នកស្រុកនិងធនាគានៅទល់មុខនេះ ខំប្រឹងតាំងចិត្តចតបន្ទាន់នៅកណ្តាលទ្រូងផ្លូវដើម្បីជៀសវាងការខូចខាតច្រើនដល់អ្នកស្រុក សុខចិត្តគិតថាយ៉ាងម៉េចជាឆេះតែម្នាក់ឯងចុះ។

3/ បញ្ហាបង្កការឆាបឆេះនេះគឺអាចបណ្តាលមកពីជាងជួសជុលរថយន្ត បានប្តូរបូមសាំងឲ្យខ្ញុំមានការខ្ជីខ្ជារមិនយកចិត្តទុកដាក់ វាយសំពងខ្លាំងៗគ្រាន់តែដូរបូមសាំងសោះ អាចធ្លាយនៅចំណុចណាមួយឬរិតប្រេភ្ជាប់មិនបានល្អដូចដើម អាចសាចប្រេងចូលបំពង់ស៊ីម៉ាំងកំពុងក្តៅទើបបណ្តាលឲ្យឆាបឆេះតែម្តងទៅ សូមបញ្ជាក់ថា រយៈពេលប្តូរអស់ពីរសាប្តាហ៍មកហើយ។

4/ចំពោះមិត្តភក្តិដែលបានផ្តល់ជាគំនិតឲ្យទៅប្តឹងជាងដើម្បីទាមទារសំណងនិងការទទួលខុសត្រូវនោះ ខ្ញុំយល់ឃើញថាស្ថានភាពជីវភាពគ្រួសារជាងមានការខ្វះខាតមានការ៉ាស់តូច ខ្ញុំសម្រេចចិត្តអហោសកម្មមិនប្តឹងផ្តល់ទេ ចាត់ទុកជាគ្រោះចង្រៃរបស់ខ្ញុំទៅចុះ តែសូមផ្តាំទៅជាងថាធ្វើការឲ្យមានការយកចិត្តទុកដាក់ផងកុំខ្ជីខ្ជារនិងការងារត្រូវចាត់ទុករថយន្តរបស់ភ្ញៀវដូចជារថយន្តរបស់ខ្លួន ប្រហែលជាថ្ងៃក្រោយគ្មាននរណាម្នាក់អត់ឱនឲ្យអ្នកទៀតទេ។

5/ ចំពោះពត៌មានមួយចំនួនដែលបានចុះផ្សាយថាមានមនុស្សស្រីជិះជាមួយនោះគឺជាអ្នកធ្វើការក្នុងផ្ទះដែលត្រូវត្រឡប់ទៅស្រុកកំណើតវិញនៅឯកំពង់ស្ពឺស្របពេលខ្ញុំត្រូវធ្វើការក៌ជូនទៅតែម្តង ពេលនេះគេបានទៅជួបឪពុកម្តាយគេហើយ។

ចំពោះការប្រមាថតួនាទីរបស់ខ្ញុំពីសំណាក់បងប្អូនវិញ គឺខ្ញុំសូមអរគុណដល់ដែលបានចំណាយពេលមានតម្លៃដែលបានស្វែងយល់ពីតួនាទីខ្ញុំច្បាស់ ហើយប្រមាថដើម្បីបន្ថយគំនុំផ្ទាល់ខ្លួនរបស់បងប្អូនចំពោះរូបខ្ញុំដែលមិនដឹងអីសោះ ខ្ញុំស្រឡាញ់ណាស់យុត្តិធម៌លុយប៉ុន្មានក៍មិនអាចទិញសតិសម្បជញ្ញ: និង វិចារណញ្ញាណ របស់ខ្ញុំបានឡើយ ទោះជាខំបកស្រាយយ៉ាងណាក៍បងប្អូនគ្មានថ្ងៃជឿរដែរសំខាន់គឺជួបផ្ទាល់ មនុស្សក្នុងលោកមិនថាជាតិសាសន៍ណាទេតែងតែមានល្អនិងអាក្រក់សូមធ្វើការបែងចែកខ្លះផង កុំប្រមាថយ៉ាងដូច្នោះវាពិតជាមានបាបណាស់សម្រាប់យើងជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា វាសនារបស់មនុស្សមិនដូចគ្នាទេ ឧប្បត្តិហេតុកើតឡើងម្តងគេម្តងយើងនិងជួបគ្រោះថ្នាក់ គ្រាន់តែគ្រោះនោះតូចឬធំដល់អាយុជីវិតឬមិនដល់អាយុជីវិតតែប៉ុណ្ណោះ។

នេះហើយជារឿងពិតដែលបានកើតឡើងម្សិលមិញនេះសូមបងប្អូនកុំសង្ស័យនិងយល់ច្រឡំតទៅទៀត និងសូមអរគុណបងប្អូនញាត្តិមិត្តដែលមានក្តីអាណិតអាសូរដល់ខ្ញុំ និងសូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខ គ្រប់ពេលវេលា៕





 ប្រភព៖ facebook


0 comments:

Post a Comment