Monday, July 17, 2017

ចុះបើ Drone ជិះកើត វានឹងទៅជាយ៉ាងណា…?

នៅពេលដែលយើងគិតត្រួសៗ បើ Drone ជិះបាននោះ វានឹងក្លាយជាឧទ្ធម្ភាគចក្រហើយ។ ប្រាកដណាស់វាគឺជាឧទ្ធម្ភាគចក្រមែន ប៉ន្តែវាជាឧទ្្ធម្ភាគចក្រឯកជនដែលអាចបើបរបានដោយងាយស្រួល មិនស៊ាំញ៉ាំដូចអ្វីដែលធ្លាប់ស្គាល់នោះទេ ព្រោះការអភិវឌ្ឍបច្ចេកវិទ្យានាពេលបច្ចុប្បន្នផ្តោសំខាន់ទៅលើភាពវៃឆ្លាត ងាយស្រួល និងសន្សំសំចៃ។ ក្រុមហ៊ុនអេឡិចត្រូនិក Workhorse របស់អាម៉េរិកកំពុងផ្តួចផ្តើមគំនិតផលិតឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន ដោយឲ្យឈ្មោះថា SureFly ដែលដាក់ឲ្យបញ្ជាទិញចាប់ពីពេលនេះ ហើយវានឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ​២០១៩។ SureFly គឺជាឧទ្ធម្ភាគចក្រធន់មធ្យម មានតម្លៃសមរម្យ ធានាសុវត្ថិភាពកម្រិតខ្ពស់ វាត្រូវបានបំពាក់ដោយម៉ាស៊ីនកម្លាំង២០០សេះ មានម៉ូទ័រអគ្គីសនីចំនួន៨។ ឧទ្ធម្ភាគចក្រនេះមានទម្ងន់ជិត ៧០០គ.កអាចហោះហើរក្នុងល្បឿនអតិបរមា១១២គ.ម/ម៉។ អ្វីដែលលម្អិតសូមទស្សនាវីដេអូ និងរូបភាពខាងក្រោម៖







Video៖ https://youtu.be/MpxrB1Mv0i8
ប្រភព៖​ flightglobal

0 comments:

Post a Comment