តោះទៅមើលរាសីឆ្នាំទាំងដប់ពីរដូចតទៅ៖
ឆ្នាំជូត រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើទោះបីលោកអ្នកមានកិច្ចការច្រើនត្រូវបំពេញនិងមានការហត់នឿយបន្តិចក្តីប៉ុន្តែមិនឥតប្រយោជន៍ឡើយព្រោះតែងហុចផ្លែផ្កាយ៉ាងល្អនៅពេលក្រោយវិញ។ក្រៅពីនេះការរស់នៅលោកអ្នកត្រូវបានចាស់ទុំឬចៅហ្វាយនាយមើលឃើញពីគុណសម្បតិ្តហើយផ្តល់ភាពកក់ក្តៅផ្លូវចិត្តទៀតផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរពុំសូវគាប់ប្រសើរទេទាំងការជួញទីជិតឆ្ងាយព្រោះលាភតូចធំច្រើនបោលហួសឬមិនក៏ត្រូវគេដណ្តើមយកអស់ៗមុនតែយ៉ាងណាមុខរបររបស់លោកអ្នកមានភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារជាឱកាសល្អប្រពៃគួរសម៕
ឆ្នាំឆ្លូវ រាសីល្អជាមធ្យម។ យីអ៊ុនថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេពីព្រោះមានតែក្រុមមនុស្សចាំចាប់កំហុសនិងមើលបំណាំងច្រើន។ក្រៅពីនេះទោះលោកអ្នកធ្វើអ្វីក៏ដោយមិនត្រូវប្រញាប់ប្រញាល់មិនមើលមុខមើលក្រោយឡើយប្រយ័ត្នជួបរឿងខុសលើខុសហើយមិនទទួលបានផលអ្វីទាំងអស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នប្រយែងជនខិលខូចនៅក្បែរខ្លួនពីព្រោះគេអាចមានបំណងមិនល្អចាំតែផ្តួលរំលំលោកអ្នកប៉ុណ្ណោះ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីត្រូវឃ្លាតពីគ្នាខ្លះហើយរកពេលវេលាបំពេញការងារទើបជាការប្រពៃបំផុត៕
ឆ្នាំខាល រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបការងារតែងយឺតយូរនិងមានកំហុសឆ្គងច្រើនផងគប្បីមានការប្រយ័ត្នប្រយែង។ទាំងស្ត្រីបុរសការរស់នៅក្នុងក្រុមគ្រួសារលោកអ្នកគួរប្រកាន់ភាពស្លូតបូតដោយនិយាយឱ្យតិចធ្វើឱ្យច្រើនទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមានភាពនៅទ្រឹងមួយកន្លែងហើយផលចំណូលបានត្រឹមមួយទប់ទល់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរង្កៀសចិត្តនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមិនសូវជឿនលឿនទៅមុខទេហើយពិសេសងាយ កើតបញ្ហាជាមួយអ្នកដទៃផងគប្បីប្រយ័ត្នប្រយែង។ក្នុងផ្ទះសម្បែងឬសមាជិកគ្រួសារកើតមានភាពរកាំចិត្តច្រើនហើយទាល់តែកាត់បន្ថយជម្លោះទើបល្អប្រពៃបំផុត។សម្រាប់នៅថ្ងៃនេះវិញចំពោះការប្រកបរបររកស៊ីជួញដូរបើមានអតិថិជនស្នើសុំជំពាក់ប្រាក់កាសពុំត្រូវចិត្តល្អឱ្យជុំពាក់ច្រើនឡើយព្រោះកាលបើធ្លាក់ដល់ដៃគេហើយមិនងាយសងមិនវិញឡើយ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំរោង រាសីល្អជាមធ្យម។ ឈានមកដល់ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីឆ្លងកាត់ផលលំបាករយះការលំបាកខ្លះៗនាកន្លងមក។ការប្រកបការងារកន្លងមកលោកអ្នកបានជួបបញ្ហាព្យុះភ្លៀងមួយចំនួនយាយីប៉ុន្តែពេលនេះមានភាពភ្លឺថ្លានិងជឿនលឿនគួរសម។អ្នកប្រកបរបររកស៊ីជួញដូរមានភាពរស់រវើកហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគជ័យច្រើនត្រឡប់មកវិញ។ចំណែកការធ្វើដំណើរពេលយប់ព្រលប់ពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំចិត្តនិងខ្វាយខ្វល់ច្រើនព្រោះតែម្នាក់ៗចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំម្សាញ់ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែងហើយមើលមុខក្រោយខ្លះពីព្រោះថាផលអាក្រក់នោះចាំតែយាយីប៉ុណ្ណោះ។ក្រៅពីនេះសម្រាប់ស្ត្រីបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលគេហើយពិសេសឱ្យប្រយ័ត្នបញ្ហាប្រាក់កាសតែម្តងព្រោះថាងាយត្រូវបាត់បង់ណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលបន្តិចហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការមិនសូវចុះសម្រុងគ្នាប៉ុន្មានឡើយហើយពិសេសបើមានជម្លោះវិវាទងាយបាក់បែកទៀតផង៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះអារម្មណ៍ភ្លឺថ្លាការប្រកបការងារអ្វីតែងជឿនលឿនទៅមុខជានិច្ច។លោកអ្នកអាចទទួលដំណឹងល្អហើយធ្វើអ្វីក៏តែងមានភាពរលូនល្អទៅមុខដែរ។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញគឺមានភាពគាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកបំផុត៕
ឆ្នាំមមែ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់ទៅមុខហើយធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានភាពរស់រវើកនិងផលចំណូលបានរត់ចូលខ្លះវិញផងដែរ។ ការប្រកបការងារមានភាពរលូនល្អពិតមែនប៉ុន្តែរឿងរាវក៏ងាយផ្ទុះដែរគប្បីប្រយ័ត្នប្រយែង។ រីឯសម្ព័ន្ធស្នេហាពិសេសស្ត្រីគឺមានមន្តស្នេហ៍ប្រពៃហើយអាចមានគេចោមរោមស្រឡាញ់ច្រើនតែយ៉ាងណាប្រយ័ត្នព្រាននារីក៏មានតាមចាំបោកប្រាស់ក៏ច្រើនដែរ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ អ្នកកើតឆ្នាំស្វានៅខែនេះដួងរាសីល្អប្រសើរហើយថ្ងៃនេះដួងរាសីឡើងខ្ពស់ថែមទៀត ហេតុនេះលោកអ្នកអាចទទួលដំណឹងល្អនិងពិសេសអាចមានការផ្លាស់ប្តូរអ្វីមួយដែលប្រសើរជាងនេះផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរប្រាក់រត់ចូលឬរត់ចេញអាស្រ័យទៅលើមាត់ហើយបើមិនចេះប្រើឱ្យចំទិសដៅទេប្រាក់កាសនឹងរត់ចូលថង់លុយអ្នកដទៃអស់ពុំខានទ្បើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពលូតលាស់និងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឱកាសល្អៗមានច្រើនហើយពិសេសមានអាចមានក្រុមនុស្សណែនាំអ្វីមួយឱ្យមានភាពភ្លឺថ្លាជាងនេះផង។សម្រាប់ពេលវេលាល្អក្នុងការសម្រេចចិត្តអ្វីមួយនៅថ្ងៃនេះគឺម៉ោង៧,០០ទៅដល់១០,៥៩នាទីព្រឹក។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំច រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាជឿនលឿននិងតែងផ្តល់ផលល្អជាផ្លែផ្កាគ្រាន់កក់ក្តៅផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលោកអ្នកជួបរឿងរកាំចិត្តច្រើនហើយការជួញទីជិតឆ្ងាយចូរប្រយ័ត្នមានជម្លោះវិវាទជាមួយក្រុមមនុស្សនៅក្បែរខ្លួនព្រោះមានភាពផុយស្រួយកើតរឿងប្រេះស្រាំណាស់។ រីឯសេចក្តីស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមច្រើនធ្វើឱ្យរកាំចិត្តចំពោះគ្នាមិនតិចដែរទេ៕
ឆ្នាំកុរ រាសីស្រុតចុះ។ នៅថ្ងៃនេះជាថ្ងៃមិនល្អឬថ្ងៃឆុងផងហេតុនេះបើទោះបីធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាផលមិនល្អងាយចូលមកយាយីជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញជិតឆ្ងាយទៀតសោតតែងកើតមានភាពរកាំរកូសមិនស្ទើរដែរទេ។ចំណែកការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិចពិសេសកុំសេពគ្រឿងស្រវឹង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សអុជអាលនាំកើតបញ្ហារកាំរកូសកើតឡើង៕
សូមបារមីវត្តុ សក្ត័សិទ្ធិ តាមថែរក្សាអស់លោក លោកស្រី អ្នកនាងកញ្ញា អោយសម្រេចតាមបំណង ប៉ងប្រាថ្នា លុយកាកហូរចូលដូចទឹក មានរាសីខ្ពស់ត្រដែត និងអាចមានលាភសំណាង ទ្រព្យមករកដល់ផ្ទះតែម្ដង បើមានសត្រូវអោយក្លាយជាមិត្ត ស្នេហាកាន់តែស្អិតរមួត ផ្អែមល្ហែម ការធ្វីដំណើរទីជិតឆ្ងាយ សូមជួបតែក្ដីសុខ និងជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លាងឃ្លាតឡើយ....សាធុ សាធុ សាធុ....
Chekromlek\ចែករំលែក
0 comments:
Post a Comment