Tuesday, July 18, 2017

រាសីប្រចាំថ្ងៃទី 19 កក្កដា​ 2017



សូមបារមីវត្តុ សក្ត័សិទ្ធិ តាមថែរក្សាអស់លោក លោកស្រី អ្នកនាងកញ្ញា អោយសម្រេចតាមបំណង ប៉ងប្រាថ្នា លុយកាកហូរចូលដូចទឹក មានរាសីខ្ពស់ត្រដែត និងអាចមានលាភ​សំណាង ទ្រព្យមករកដល់ផ្ទះតែម្ដង បើមានសត្រូវអោយក្លាយជាមិត្ត ស្នេហាកាន់តែស្អិតរមួត ផ្អែមល្ហែម​ ការធ្វីដំណើរទីជិតឆ្ងាយ សូមជួបតែក្ដីសុខ និងជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លាងឃ្លាតឡើយ...សាធុ សាធុ សាធុ....

តោះទៅមើលរាសីឆ្នាំទាំងដប់ពីរដូចតទៅ៖


ឆ្នាំជូត រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​មាន​រឿង​រាវ​ចូល​អុកឡុក​យាយី​បន្តិច​ហើយ​ពិសេស​ការប្រកប​ការងា​រ​ក៏​តែង​រាំងស្ទះ​និង​រឿង​រាវ​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុម​មនុស្ស​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​មានតែ​រឿង​សៅហ្មង ៕


ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ លោក​អ្នក​កើត​ឆ្នាំ​គោ​នៅពេល​ឆ្លង​ផុត​ចូល​ឆ្នាំ​ចិន​ទៅ​ដំណើរ​ជីវិត​មិន​ល្អ​ប្រសើរ​ទេ​ពីព្រោះ​ថា​ឆ្លង​ចូល​ដួង​រាសី​ឆ្នាំ​មិន​ល្អ​ឬ​ជា​ឆ្នាំ​ឆុង​ផង​ហេតុនេះ​ធ្វើ​ឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច​។​ដោយឡែក​សម្រាប់​ថ្ងៃ​នេះ​វិញ​មានជោគ​សិរី​គួរសម​ហេតុនេះ បើ​ចង់​ប្រកប​ការងារ​អ្វី​ឃើញថា​មាន​ការលូតលាស់​ ​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទី​កន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ល្អ​ប្រពៃ​។ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕


ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។ ​នៅ​អំឡុង​ពេល​នេះ​ដួង​រាសី​របស់​លោក​អ្នក​មាន​ត្រឹម​កម្រិត​មធ្យម​និង​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​យាយី​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើ​ររ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ឡើយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះ​តែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕


​ឆ្នាំថោះ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​សម្រេចចិត្ត​អ្វី​ឃើញ​ថា​តែង​ភ្លាំងភ្លាត់​នោះ​ខ្ពស់​គឺ​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ហើយ​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការលូតលាស់​តិចតួច​ពិសេស​ងាយ​កើត​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នក​ដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​សុខដុម​ប៉ុន្មាន​ទេ​គឺ​ជារឿយៗ​តែង​មាន​ក្រុម​មនុស្ស​យាយី​ច្រើន​ជាង​សព្វមួយដង ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រឆាំង​និង​បង្ក​បញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ៕


ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃ​នេះ​លោកអ្នក​អាច​ធ្វើ​ការជ្រើសរើស​រឿង​សំខាន់​ក្នុងការ​ប្រកបការងារ​អ្វី​មួយ​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អ​តែង​រង់ចាំ​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​តែង​ជួប​នូវ​ក្តីល្អប្រសើរ​ជាង​មុន​និង​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​អាច​ដោះស្រាយ​ចេញ​ទៀតផង​៕


ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ នៅពេល​នេះ​បើ​មាន​កិច្ចការ​តូច​ធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ​ពីព្រោះ​ថា​ផល​តែង​ហុច​មក​វិញ​ច្រើន​ផង​។​ដោយឡែក​នៅ​ថ្ងៃ​នេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជា​ការប្រសើរ​ដោយ​លោក​អ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់​មក​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើ​ជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បាន​ទទួល​ក្តីសង្ឃឹម​ពី​គ្នា​យ៉ាង​កក់ក្តៅ​៕


ឆ្នាំមមី រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំ​សេះ​លោកអ្នក​អាចបំពេញ​កិច្ច​ការងារ​សំខាន់ៗ​បាន​នៅក្នុង​សប្តាហ៍​នេះ​មិន​ថា​ជា​កិច្ចការ​បណ្តាក់ទុន ការលេង​ហ៊ុន ការធ្វើដំណើរ ឬ​ការទំនាក់ទំនង​កិច្ចការ​អ្វី​មួយ​ផង​។​សម្រាប់​ថ្ងៃ​នេះ​វិញ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ ​ប្រសើរ​ហេតុនេះ​លោកអ្នក​ជួប​នូវ​អារម្មណ៍​តប់ប្រម៉ល់​និង​ទោះ​ប្រកបកិច្ចការ​អ្វី​មាន​ការ​ខកបំណង​យាយី​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មាន​ការហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យក​ទៅ​លេង​ល្បែងស៊ីសង​ទ្បើយ​នាំជាប់​កា​រកុនខ្លួន​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​កម្មក្រាស​ទៅ​គ្រា​ខាងមុខ​៕


ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​យាយី​បន្តិច​ហើយ​ទោះ​បី​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហារ​កាំ​ចិត្តច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពី​ព្រោះ​ងាយ​ជួប​រឿង​រាវ​យាយី​ច្រើន​បន្តិច​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាព​គាប់ប្រសើរ​គួរសម​ហើយ​បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅ​មុខ​ជា​និច្ច​។​ប៉ុន្តែ​ទោះបី​យ៉ាងណា​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មាន​ការព្យាយាម​អត់ធ្មត់​បន្តិច​ពី​ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​មាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ណាស់​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ដល់​ការ​មិន​មាត់​ការ​រក​គ្នា​ច្រើន​ថ្ងៃ​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ចម្រើន​លូតលាស់​និង​ទទួល​ជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាព​លំបាកលំបិន​មិន​តិច​ដែរ​ទេ​ព្រោះ​តែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​តែ​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥត​មាន​ធូរស្បើយ​៕


ឆ្នាំច រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ក្នុងការ​ដំណើរ​ការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​ឆ្លើយ​តប​មក​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​គប្បី​លោភលន់​ទិញ​របស់​របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូចជា​ទី​គាប់ចិត្ត​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏​មាន​ភាព​ទុក្ខ​ព្រួយបារម្ភ​ច្រើន​។​ ​ចំណែក​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់គ្នា ៕


ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូល​មក​យាយី​នាំ​ជួប​ផល​លំបាក​ប៉ុន្មាន​ទេ​។​ក្រៅពី​នេះ​បើ​លោក​អ្នក​មាន​ប្រកប​ការងារ​អ្វី​មិន​ត្រូវ​មើលស្រាល​ក្រុម​មនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពី​ព្រោះ​គេ​ចាំ​មើល​តែ​លោក​អ្នក​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្សសម្តី​បន្តិចទើប​ជា​ការប្រពៃ​បំផុត​៕

សូមបារមីវត្តុ សក្ត័សិទ្ធិ តាមថែរក្សាអស់លោក លោកស្រី អ្នកនាងកញ្ញា អោយសម្រេចតាមបំណង ប៉ងប្រាថ្នា លុយកាកហូរចូលដូចទឹក មានរាសីខ្ពស់ត្រដែត និងអាចមានលាភ​សំណាង ទ្រព្យមករកដល់ផ្ទះតែម្ដង បើមានសត្រូវអោយក្លាយជាមិត្ត ស្នេហាកាន់តែស្អិតរមួត ផ្អែមល្ហែម​ ការធ្វីដំណើរទីជិតឆ្ងាយ សូមជួបតែក្ដីសុខ និងជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លាងឃ្លាតឡើយ....សាធុ សាធុ សាធុ....

កែសម្រួលដោយ៖​ ចែករំលែក


0 comments:

Post a Comment