បន្ទាប់ពីរឿងរ៉ាវដ៍កម្សត់ របស់បុរសដែលតែងខ្លួនជាមនុស្សស្រីដើម្បីរកការងារធ្វើ នៅឯរោងចក្រ តែត្រូវបានថៅកែរោងចក្រ រាយការណ៏ទៅអោយប៉ូលិសមូលដ្ឋាន ចុះមកធ្វើការឃាត់ខ្លួននោះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យនាមសប្បុសជនយើង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះមាន លោក ឧកញ៉ា ឌួង ឆាយ ក៍ដូចជា លោក Cartoon Small មានបំណងផ្ដល់ឱកាសឲ្យគាត់ចូលបម្រើការងារ តែការជួយនេះ ត្រូវបានខកបំណងទៅវិញ គឺដោយសារ បុរសបន្លំតែងខ្លួនជាស្រី បានសម្រេចចិត្តទៅធ្វើការរោងចក្រវិញ ដោយមូលហេតុព្រោះនៅក្បែរផ្ទះ ហើយបានទៅមើលជីដូនរាល់ថ្ងៃ ។ នេះហើយជាមូលហេតុដែលគាត់សុខចិត្តបន្លំខ្លួនជាមនុស្សស្រីដើម្បីធ្វើការងារនៅរោងចក្រនេះ ។ សូមបញ្ជាក់ថារោងចក្រដែលទទួលគាត់ឲ្យធ្វើការនោះ គឺរោងចក្រដែលគាត់ធ្វើការមុន ហើយទទួលបានប្រាក់ចំណូលសមរម្យផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
0 comments:
Post a Comment