Thursday, July 13, 2017

តោះមើលតម្លៃ និងកាលបរិច្ឆេទចេញផ្សាយរបស់ iPhone 8

 
កាលពី ខែកញ្ញាឆ្នាំ2016 កន្លងទៅក្រុមហ៊ុន Apple បានធ្វើការបង្ហាញនូវផលិតផល iPhone 7 
ដែលជាផលិតផលថ្មី របស់ខ្លួន ហើយវាពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង នៅជុំវិញពិភពលោក​។

ដោយឡែកក្នុងឆាំ្ន ២០១៧ នេះវិញ ក៍មិនចាញ់ឆ្នាំ 2016 ​នោះទេ ក្នុងនោះក្រុមហ៊ុន Apple
គ្រោងនិងដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួន ក្នុងខែកញ្ញា ខាងមុខនេះផងដែរ។ 

ផលិតផលថ្មីនោះរួមមាន iPhone 8 និង iPhone 8 plus ដែលមានលក្ខណៈពិសេសថ្មីៗជាច្រើនទៀត។

ការរចនារូបរាងរបស់ iPhone 8

ការរចនាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន Apple។ ទូរស័ព្ទទាំងពីរម៉ូដែលខាងលើបាន
ធ្វើការផ្លាស់ប្តូរ យ៉ាងខ្លាំងទៅលើរូបរាងរបស់ពួកគេ ។​ សម្រាប់ iPhone 7 មិនបានផ្លាស់ប្តូររូបរាង
អ្វីច្រើននោះទេ ដូចច្នេះ iPhone 8 និងមានភាពទាក់ទាញ់ច្រើនជាង iPhone 7។
 
តាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុន​ Apple បានឲ្យដឹងថា iPhone 8 កាន់តែមានភាពងាយស្រួល
ជាមួយកម្មវិធី ស្កេនក្រយ៉ៅដៃ ជាងនេះទៅទៀតទីតាំងស្កេនក្រយ៉ៅដៃគឺ ស្ថិតនៅលើអេក្រង់តែម្តង។

តម្លៃលក់របស់ iPhone 8

ក្រុមហ៊ុន Apple តែងតែផលិតនូវ ផលិតផល ដែលមានគុណភាព និងផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់
នូវតម្លែសមរម្យ បំផុត។ ចំពោះតម្លៃ iPhone 8 មិនទាន់ច្បាស់លាស់នោះទេ​ ប៉ុន្តែតម្លៃរបស់វាត្រូវបាន
គេរំពឹងថា និងមានដូចខាងក្រោម៖

iPhone 8 32 GB> $ 1099
iPhone 8 64 GB> $ 1299
iPhone 8 128 GB> $ 1399

iPhone 8 Plus 32 GB> $ 1299
iPhone 8 Plus 64 GB> $ 1499
iPhone 8 Plus 128 GB> $ 1699

0 comments:

Post a Comment