Friday, August 11, 2017

ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង១០​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧

ភ្ញៀវ​ទេសចរ​បទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​ មាន​​ចំនួន​ប្រមាណ ២,៦​លាន​នាក់ ដែល​កើន​ឡើង​ជិត ១៣% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ដោយ​ឡែក ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង ៨៤​ម៉ឺន​នាក់​ដែល​មាន​កំណើន ២០% ក្នុង​រយៈពេល​៦​ខែ​ដូច​គ្នា​នេះ។ ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស ក៏​មាន​កំណើន​ឡើង​ផង​ដែរ គឺ​មាន​ចំនួន ៥,៤​ម៉ឺន​នាក់ កើន​ប្រមាណ ១២%។ នេះ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍។

តំបន់​ប៉ូល​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ដូចជា តំបន់​អង្គរវត្ត រាជ​ធានី​ភ្នំពេញ និង​ភូមិភាគ​ឦសាន​មាន​កំណើន​រៀង​គ្នា​ប្រមាណ ជាង ១០% ក្នុង​រយៈពេល​៦​ខែ​នេះ។ ប៉ុន្តែ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មាន​កំណើន​ខ្លាំង​ប្រមាណ ២០% ដែល​មាន​ចំនួន​​ប្រមាណ​ជាង ៣​ម៉ឺន​នាក់។

ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង​១០ ដែល​មក​ទស្សនា​កម្ពុជា ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១៧​នេះ៖

- ចិន ៥២៩.៩៦៧​នាក់ ស្មើ​នឹង ១៩.៩% នៃ​ចំនួន​សរុប កើន​ឡើង ៣៩,៩%
- វៀតណាម ៣៩២.៣៨៨​នាក់ ស្មើ​នឹង ១៤,៧% នៃ​ចំនួន​សរុប ថយ​ចុះ ១៥%
- ឡាវ ២២៤.២៧២​នាក់ ស្មើ​នឹង ៨.៤% នៃ​ចំនួន​សរុប កើន​ឡើង ៨២,២%
- កូរ៉េ ១៩០.៣១០​នាក់ ស្មើ​នឹង ៧,១% នៃ​ចំនួន​សរុប ថយ​ចុះ ១,៤%
- ថៃ ១៦៨.២៤៤​នាក់ ស្មើ​នឹង ៦.៣% នៃ​ចំនួន​សរុប កើន​ឡើង ០,២%
- អាមេរិក ១៣៥.៣៣៨​នាក់ ស្មើនឹង ៥,១% នៃ​ចំនួន​សរុប កើន​ឡើង ៧,២%
- ជប៉ុន ៩៨.៣១៤នាក់ ស្មើនឹង ៣.៧% នៃ​ចំនួន​សរុប កើន​ឡើង ៨,២%
- អង់គ្លេស ៨៩.៣៥០​នាក់ ស្មើ​នឹង ៣,៤% នៃ​ចំនួន​សរុប កើន​ឡើង ៧,៨%
- បារាំង ៨៣.៤០៣​នាក់ ស្មើ​នឹង ៣,១% នៃ​ចំនួន​សរុប កើន​ឡើង ១២%
- ម៉ាឡេស៊ី ៧៨.៤៨២​នាក់ ស្មើ​នឹង ២,៩% នៃ​ចំនួន​សរុប កើន​ឡើង ១១,៤% ៕


ដកស្រងពី៖ ​Combonomist
Read more: yobminh
សូមជួយស៊ែរផង...សូមអរគុណ... 


0 comments:

Post a Comment