Sunday, August 6, 2017

រំភើបណាស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះ ១ល្វែង ជាប់សាលា ប៊ែលធី ដល់កុមារា គីមហុង ដើម្បីងាយស្រួលសិក្សារៀនសូត្រ

រំភើបណាស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះ ១ល្វែង ជាប់សាលា ប៊ែលធី ដល់កុមារា គីមហុង ដើម្បីងាយស្រួលសិក្សារៀនសូត្រ។


កុមារា គីម ហុង អាយុ៧ឆ្នាំ ជាកុមារដែលមានសមត្ថភាពអាចធ្វើលំហាត់គណិតទី១២ បានយ៉ាងងាយស្រួល និងទទួលបានការកោតសរសើរ លើកទឹកចិត្តបានអាហារូបករណ៍ពីសាលាប៊ែលធី ចូលរៀនថ្នាក់ទី៨ ដោយផ្អែកលើ សមត្ថភាព ពិសេសដែលបានធ្វើ Test នៅចំពោះមុខលោកនាយក។ 

ក្នុងនោះផងដែលកាលពីថ្ងៃទី០៧ ខែសីហា កន្លងទៅលោក ដួង តារា បានអោយដឹងថាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះ ១ល្វែង នៅជាប់សាលា ប៊ែលធី ស្ទឹងមានជ័យ ជូនដល់កុមារា គីមហុង និងក្រុមគ្រួសារ។ នេះបើយោងតាមលោក ដួង តារា បានធ្វើការបង្ហោះនៅលើផេកហ្វេសប៊ុករបស់លោកថា៖



មុនខ្ញុំចេញមកជប៉ុន គឺបាន បំពេញការងារមួយដ៏សំខាន់ដែលយើងគ្រប់គ្នាកំពុងរង់ចាំនេះជាដំណឹងដ៏រីករាយបំផុតមួយ។​ កាលពីម្សិលមិញនេះ​ សម្តេចតេជោបានជម្រាបអំពីការទំនុក​ បម្រុង​ជួយកុមារ គីមហុង​ ក្នុងនោះគឺសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានទិញផ្ទះ១ល្វែងនៅជាប់សាលា Beltei ជូនដល់ក្មួយប្រុស គីមហុង និងក្រុមគ្រួសារដើម្បីក្មួយប្រុសមានឱកាសសិក្សារៀនសូត្រ និងរស់នៅដោយគ្មានការព្រួយបារម្ភតទៅទៀត។ នេះគឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុតចំពោះធនធានមនុស្សដ៏វិសេសវិសាលមួយនេះរបស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ គីំហុង មិនត្រឹមតែជាកុមារដ៏សែនឆ្លាតប៉ុណ្ណោះទេ តែជាកុមារដែលមានសមត្ថភាពពិសេស អាចដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី១២ បាន ដែល គ្មានកុមារណាអាចមានសមត្ថភាព ពិសេសដូច គីមហុង ដែលទើបតែមានអាយុជាង៧ឆ្នាំប៉ុណ្ណោះ។


ខ្ញុំផ្ទាល់ក៏ដូចជាបងប្អូនទូទាំងប្រទេស ពិតជារំភើបរីករាយខ្លាំងណាស់ ចំពោះទឹកចិត្តប្រកបដោយព្រហ្ម វិហារធម៍ដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចប្រមុខដឹកនាំដែលបានជួយទំនុកបម្រុងធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា។ 

ពេលនេះយើងទាំងអស់គ្នាសប្បាយរីករាយ និងនឹងបន្តតាមដានអំពីការវិវឌ្ឍនៃការ សិក្សារបស់គីមហុង ដែលត្រូវចូលរៀននៅក្នុងថ្នាក់ទី ៨ ពិសេស នៅសាលា Beltei ស្ទឹងមានជ័យ នៅ ថ្ងៃទី២៨ សីហា ខាងមុខ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រ លើកទឹកចិត្ត និងផ្តល់នូវក្តី ស្រឡាញ់ចំពោះគីមហុង កុមារឆ្លាតបំផុតរបស់កម្ពុជា។ ខ្ញុំបាទផ្ទាល់ សូមគោរពអរគុណសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ ចំពោះការជួយទំនុកបម្រុងគ្រប់បែបយ៉ាងដល់ក្មួយប្រុសគីមហុង និងក្រុម គ្រួសារដើម្បីមានឱកាសកសាងស្នាដៃសម្រាប់ប្រទេសជាតិទាំងមូល។ គោរពស្រឡាញ់ និងជូនពរបងប្អូនពី តូក្យូ ប្រទេសជប៉ុន អរគុណដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

0 comments:

Post a Comment