កម្ពុជា អាចនឹងទទួលបានផលប្រយោជន៍កាន់តែច្រើនទៀត ពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយនឹងហុងកុង ដែលជាមជ្ឈមណ្ឌលឈប់សំចតឆ្លងកាត់ (Transit Hub) ជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងជាអាងពាណិជ្ជកម្មអន្តរជាតិដ៏សំបូរបែបមួយ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍បញ្ជាក់នៅក្នុងពិធីអបអរសាទរខួបទី២០ នៃតំបន់រដ្ឋបាលពិសេស ហុងកុង ដែលបានរៀបចំឡើងនៅភោជនីយដ្ឋាន TOPAZ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ ឯកឧត្តមបន្តថា “ខ្ញុំមានសុទិដ្ឋិនិយមថា ឱកាសពាណិជ្ជកម្មថ្មីៗជាច្រើន នឹងត្រូវបានបង្កើតឡើង ដើម្បីកំណើនសេដ្ឋកិច្ចបន្ថែមទៀសម្រាប់ភាគីទាំងពីរ”។ ហុងកុង គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៦ និងជាដៃគូនាំចូលធំបំផុតលំដាប់ទី៥ របស់កម្ពុជា។ ក្នុងឆ្នាំ ២០១៦ ពាណិជ្ជកម្មទ្វេភាគីទាំងពីរ (កម្ពុជា-ហុងកុង) សម្រេចបាន ៧៣១លានដុល្លារអាមេរិក។ បច្ចុប្បន្នេះ មានរោងចក្រផលិតស្បែកជើង និងកាត់ដេរ ប្រហែល៨៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងមានកម្មករប្រមាណជា ៣៥០០០នាក់ កំពុងប្រើការងារ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ថែមថា កម្ពុជាជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងហុងកុង នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាការពិត វាមានផលប្រយោជន៍ទៅវិញទៅមកជាច្រើន សម្រាប់កម្ពុជា និងហុងកុង ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្មលើវិស័យជួរមុខជាច្រើន។
ឯកឧត្តមបានលើកឡើងថា ហុងកុង បានប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិមួយកាន់តែរឹងមាំឡើង។ លើសពីនេះទៅទៀត ហុងកុងបានទទួលចំណាត់លំដាប់ថ្នាក់ថេរ ពីបណ្ដាស្ថាប័នអន្តរជាតិជាច្រើន ជាតំបន់សេដ្ឋកិច្ចខ្លាំងក្លា និងមានភាពប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោក។ ដោយឡែក គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់មួយ និងផ្លូវមួយ នឹងមិនត្រឹមតែតភ្ជាប់ប្រទេសចិន និងអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏បានលាតសន្ធឹងដល់អឺរ៉ុប និងអាហ្វ្រិកផងដែរ។
កម្ពុជាមានជំនឿថា ខ្សែក្រវាត់ និងផ្លូវ ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់នូវ កាលានុវត្តនភាពថ្មីៗជាច្រើន សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រកបដោយផលិតភាពលើវិស័យជាច្រើន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់អាស៊ាន និងចិននោះទេ ប៉ុន្តែការពិតសម្រាប់ ហុងកុង និងតំបន់កាន់តែធំជាងនេះទៅទៀត។
គួររំលឹកថា កាលពីម្ភៃឆ្នាំមុន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ហុងកុង ត្រូវបានប្រគល់ឱ្យវិលត្រលប់ទៅចូល ជាមួយប្រទេសកំណើតរបស់ខ្លួនវិញ គឺសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃប្រវត្តិសាស្ត្រនេះ បានបង្ហាញពីជំហានដ៏ធំធេងមួយ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិពេញលេញរបស់ប្រទេសចិន ក៏ដូចជាសមិទ្ធផលដ៏មហិមានៅក្នុងប្រវត្តិសាស្ត្រ នៃប្រជាជាតិចិនសម័យទំនើប៕
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍បញ្ជាក់នៅក្នុងពិធីអបអរសាទរខួបទី២០ នៃតំបន់រដ្ឋបាលពិសេស ហុងកុង ដែលបានរៀបចំឡើងនៅភោជនីយដ្ឋាន TOPAZ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ ឯកឧត្តមបន្តថា “ខ្ញុំមានសុទិដ្ឋិនិយមថា ឱកាសពាណិជ្ជកម្មថ្មីៗជាច្រើន នឹងត្រូវបានបង្កើតឡើង ដើម្បីកំណើនសេដ្ឋកិច្ចបន្ថែមទៀសម្រាប់ភាគីទាំងពីរ”។ ហុងកុង គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៦ និងជាដៃគូនាំចូលធំបំផុតលំដាប់ទី៥ របស់កម្ពុជា។ ក្នុងឆ្នាំ ២០១៦ ពាណិជ្ជកម្មទ្វេភាគីទាំងពីរ (កម្ពុជា-ហុងកុង) សម្រេចបាន ៧៣១លានដុល្លារអាមេរិក។ បច្ចុប្បន្នេះ មានរោងចក្រផលិតស្បែកជើង និងកាត់ដេរ ប្រហែល៨៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងមានកម្មករប្រមាណជា ៣៥០០០នាក់ កំពុងប្រើការងារ។
ឯកឧត្តមបានលើកឡើងថា ហុងកុង បានប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិមួយកាន់តែរឹងមាំឡើង។ លើសពីនេះទៅទៀត ហុងកុងបានទទួលចំណាត់លំដាប់ថ្នាក់ថេរ ពីបណ្ដាស្ថាប័នអន្តរជាតិជាច្រើន ជាតំបន់សេដ្ឋកិច្ចខ្លាំងក្លា និងមានភាពប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោក។ ដោយឡែក គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់មួយ និងផ្លូវមួយ នឹងមិនត្រឹមតែតភ្ជាប់ប្រទេសចិន និងអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏បានលាតសន្ធឹងដល់អឺរ៉ុប និងអាហ្វ្រិកផងដែរ។
កម្ពុជាមានជំនឿថា ខ្សែក្រវាត់ និងផ្លូវ ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់នូវ កាលានុវត្តនភាពថ្មីៗជាច្រើន សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រកបដោយផលិតភាពលើវិស័យជាច្រើន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់អាស៊ាន និងចិននោះទេ ប៉ុន្តែការពិតសម្រាប់ ហុងកុង និងតំបន់កាន់តែធំជាងនេះទៅទៀត។
គួររំលឹកថា កាលពីម្ភៃឆ្នាំមុន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ហុងកុង ត្រូវបានប្រគល់ឱ្យវិលត្រលប់ទៅចូល ជាមួយប្រទេសកំណើតរបស់ខ្លួនវិញ គឺសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃប្រវត្តិសាស្ត្រនេះ បានបង្ហាញពីជំហានដ៏ធំធេងមួយ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិពេញលេញរបស់ប្រទេសចិន ក៏ដូចជាសមិទ្ធផលដ៏មហិមានៅក្នុងប្រវត្តិសាស្ត្រ នៃប្រជាជាតិចិនសម័យទំនើប៕
Read More: kampucheathmey
សូមជួយស៊ែរផង... សូមអរគុណ។
0 comments:
Post a Comment