This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, July 18, 2017

រួមភេទជាមួយក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ៥ខែ អោយគេយកកូនចេញ និងចង់ដោះដៃមិនចូលស្តីដណ្តឹង



ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​បណ្ដឹង​របស់​ម្ដាយ​ជន​រងគ្រោះ​ពី​បទ​រួម​ភេទ​ជា​មួយ (អនីតិ​ជន​អាយុ​ក្រោម​១៥​ឆ្នាំ)​កាល​ពី​ថ្ងៃ​ទី​មិន​ចាំ ខែ​កុម្ភះ​ឆ្នាំ​២០១៧​ចំណុច​ភូមិ​ជ្រោយ​មេត្រី​លើ ឃំុឬស្សីជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ។
ជន​រង​គ្រោះ​ឈ្មោះ​ហ្វ.ល.ស ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​ជន​ជាតិ​ខ្មែរ​ឥស្លាម នៅ​ភូមិ​ជ្រោយ​មេត្រី​លើ ឃំុ​ឬស្សី​ជ្រោយ ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល ចំណែក​ជន​សង្ស័យ​ឈ្មោះ​មើុ​ស្មាឯល ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជន​ជាតិ​ខ្មែរ​ឥស្លាម​(ឃាត់​ខ្លួន)​នៅ​ភូមិ​ជ្រោយ​មេ​ត្រី​លើ ឃំុ​ឬស្សី​ជ្រោយ​ស្រុក​មុខ​កំពូល ខេត្តកណ្ដាល ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ជន​រងគ្រោះ​និង​ជន​សង្ស័យ​ធ្លាប់​មាន​ការ​ទំនាក់​ទំនង​ស្រលាញ់​គ្នា​តាំង​ពី​ឆ្នាំ​២០១៥​រហូត​ដល់​ឆ្នាំ​២០១៧​ដោយ​បាន​ខ្លួន​ប្រាណ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​ដល់​មាន​ផ្ទៃ​ពោះ​ចំនួន​៥​ខែ ហើយ​ក្នុង​ការ​ស្រលាញ់​គ្នា​នេះ​ឪពុក​ម្តាយ​ទាំង​សង្ខាង​ក៏​ដឹង​ដែរ លុះ​មក​ដល់​ថ្ងៃ​ទី​១០.​០៧​.២០១៧ ឪពុក​ម្តាយ​ខាង​ស្រី​ដោយ​ដឹង​ថា កូន​ស្រី​មាន​ផ្ទៃ​ពោះ​ក៏​បាន​ពិភាក្សា​ជា​មួយ​ឪពុក​ម្តាយ​ខាង​ប្រុស​ដើម្បី​រៀប​ចំការ​កូន ប៉ុន្តែ​ឪពុក​ម្តាយ​ខាង​ប្រុស​បដិសេធ​មិន​ព្រម​រៀប​ការ​ទេ ក្នុង​នោះ​សាមី​ខ្លួន​ខាង​ប្រុស​បាន​និយាយ​ថា បើ​កូន​មាន​ផ្ទៃ​ពោះ​ម្តេច​មិន​យក​ចេញ វា​បន្ត​ទៀត​ថា បើ​មាន​កូន​ហើយ​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​មិច​កើត បើ​ខ្ញុំ​រត់​ធ្វើ​អី​ខ្ញុំ ឮ​ដូច្នោះ​ឪពុក​ម្តាយ​ខាង​ស្រី​មាន​ចិត្ត​ខឹង​ក៏​ត្រឡប់​មក​ផ្ទះ​វិញ លុះ​ស្អែក​ឡើង​ឪពុក​ម្តាយ​ខាង​ប្រុស​បាន​មក​សុំទោស​នឹង​សំរួល​ជា​មួយ​ឪពុក​ម្តាយ​ខាង​ស្រី​វិញ​ដើម្បី​រៀប​ចំ​ការ​កូន ប៉ុន្តែ​ឪពុក​ម្តាយ​ខាង​ស្រី​គេ​មិន​ព្រម លុះ​មក​ដល់​ថ្ងៃ​ទី​១៧​.០៧.​២០១៧​វេលា​ម៉ោង​១៥:​៣០​នាទី​ឪពុក​ម្តាយ​ខាង​ស្រីក៏​បាន​មក​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ឬស្សី​ជ្រោយ ។

ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​រួច​មក​នៅវេលា​ម៉ោង​១៦:​០០​នាទី​សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​នាំ​ជន​សង្ស័យ​ខាង​លើ​មក​ធ្វើ​ការ​សាក​សួរ​ហើយ​បាន​សារ​ភាព​ថា ខ្លួន​ពិត​ជា​បាន​រួម​ភេទ​ជា​មួយ​ជន​រង​គ្រោះ​ប្រាកដ​មែន ។ 

ចំពោះ​ករណី​នេះ​ជំនាញ​នគរបាល​យុត្តិធម៌​ស្រុក​សហការ​ជា​មួយ​ប៉ុស្តិ៍​កំពុង​បន្ត​ចាត់​ការ​តាម​នីតិ​វិធី ៕
 ប្រភព៖ ពីភពចែករំលែក

សូមប្រយ័ត្ន និងជួយស៊ែរតគ្នាផង! បើមិនជឿនៅតែញ៉ាំវាច្រើនទៀត ប្រយ័ត្នរលូតកូនដោយសារ...


ជួយស៊ែរដាស់តឿនគ្នាផង ប្រយ័ត្នមានរឿងស្តាយក្រោយ! បើមិនជឿនៅតែញ៉ាំវាច្រើនទៀត ប្រយ័ត្នរលូតកូនដោយសារ…

ក្នុងនៅអំឡុងពេលមករដូវ មានផ្ទៃពោះ ឈឺ ខ្សោយកម្លាំង ឬឈាមក្តៅ អ្នកមិនគួរបរិភោគជីពងទាកូនឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។

ជីពងទាកូនមានរសជាតិហិរ ក្តៅ គ្មានជាតិពុល អាចព្យាបាលជំងឺឈឺក្រពះ របួសដែលបង្កឡើងដោយសារតពស់ចឹក ហើមដៃជើង និងឬសដូងបាត។ លើសពីនេះទៅទៀត វាត្រូវបានគេប្រើជាថ្នាំបញ្ចុះទឹកនោម ប្រឆាំងនឹងអាការ:ចង់ក្អួតចង្អោរ និងគ្រុនក្តៅថែមទៀត។

ក្នុងនៅអំឡុងពេលមករដូវ មានផ្ទៃពោះ ឈឺ ខ្សោយកម្លាំង ឬឈាមក្តៅ អ្នកមិនគួរបរិភោគជីពងទាកូនឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។

ជីពងទាកូនមានរសជាតិហិរ ក្តៅ គ្មានជាតិពុល អាចព្យាបាលជំងឺឈឺក្រពះ របួសដែលបង្កឡើងដោយសារតពស់ចឹក ហើមដៃជើង និងឬសដូងបាត។ លើសពីនេះទៅទៀត វាត្រូវបានគេប្រើជាថ្នាំបញ្ចុះទឹកនោម ប្រឆាំងនឹងអាការ:ចង់ក្អួតចង្អោរ និងគ្រុនក្តៅថែមទៀត។

ក្នុងនៅអំឡុងពេលមករដូវ មានផ្ទៃពោះ ឈឺ ខ្សោយកម្លាំង ឬឈាមក្តៅ អ្នកមិនគួរបរិភោគជីពងទាកូនឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។

ជីពងទាកូនមានរសជាតិហិរ ក្តៅ គ្មានជាតិពុល អាចព្យាបាលជំងឺឈឺក្រពះ របួសដែលបង្កឡើងដោយសារតពស់ចឹក ហើមដៃជើង និងឬសដូងបាត។ លើសពីនេះទៅទៀត វាត្រូវបានគេប្រើជាថ្នាំបញ្ចុះទឹកនោម ប្រឆាំងនឹងអាការ:ចង់ក្អួតចង្អោរ និងគ្រុនក្តៅថែមទៀត។

***ពងទាកូនមិនមែនចេះតែញុាំផ្តេសផ្តាសនោះទេ អ្នកគួរតែយល់ដឹងពីចំនុចសំខាន់ៗខាងក្រោមទាំងនេះ៖

ពងទាកូនជាអាហារដែលសម្បូរទៅដោយជាតិបំប៉ន ប៉ុន្តែមិនមែននរណាក៏អាចបរិភោគវាបានតាមការចូលចិត្តនោះទេ ហេតុនេះយើងត្រូវស្វែងយល់ឲ្យបានច្បាស់មុននឹងបរិភោគ ដើម្បីចៀសវាងនូវជំងឺក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ។

ទី១. ហេតុអីត្រូវញាុំពងទាកូនជាមួយជី?

បើតាមពេទ្យបុរាណ ជីពងទាកូនមានជាតិហឹរក្តៅ អាចជួយកម្តៅក្រពះ ការពារមិនឲ្យហើមពោះ។ ក្រៅពីនេះ វានៅមានអត្ថប្រយោជន៍ច្រើនទៀតដូចជា ធ្វើឲ្យភ្នែកភ្លឺ ជំនួយខួរក្បាល សរសៃឈាម…ហេតុនេះ ជីពងទាកូនត្រូវបាននិយមចូលចិត្តខ្លាំង។ ពងទាកូនញាុំជាមួយជីដើម្បីងាយស្រួលក្នុងការរំលាយ ការពារហើមពោះ។

ពងទាកូនមិនត្រឹមតែជាអាហារដែលបានពេញនិយមច្រើន វានៅជាប្រភេទថ្នាំជំនួយខួរក្បាល សរសៃឈាម ធ្វើឲ្យរាងកាយមាំមួន រីឯជីជួយកម្តៅក្បាលពោះ ងាយស្រួយរំលាយពេលញ៉ាំរួច។

ទី២. គួរបរិភោគពងទាកូននៅពេលណា?

យើងគួរបរិភោគពងទាកូននៅពេលព្រឹក ជៀសវាងបរិភោគនៅពេលយប់ ពីព្រោះវាជាប្រភេទអាហារដែលពិបាករំលាយ បើបរិភោគវេលាយប់ ពេលចូលគេងវាពិបាកក្នុងការរំលាយបណ្ដាលឲ្យហើមពោះ។

ទី៣. ចំនួនត្រូវបរិភោគប៉ុន្មានទើបល្អ?

តាមការស្រាវជ្រាវឃើញថា ក្នុងមួយគ្រាប់ពងទាកូនមាន ១៨២ក្រាម ថាមពល, ១៣,៦ ក្រាម protein, ១២,៤ ក្រាម lipit, ៨២ មីលីក្រាម calcium, ២១២ ក្រាម phosphorus, ៦០០ មីលីក្រាម cholesterol។ ក្រៅពីនេះ នៅមានជាតិ វីតាមីនក្រុម A, ក្រុម B, វីតាមីន C និងជាតិដែកជាដើម។

ពងទាកូនជាអាហារមានជាតិបំប៉នខ្ពស់ ហេតុនេះ បរិភោគច្រើននាំឲ្យកើនcholesterolក្នុងឈាម ដែលជាមូលហេតុបង្កឲ្យមានជំងឺទាក់ទងនឹងប្រព័ន្ធឈាម និងជំងឺទឹកនោមផ្អែម។ បរិភោគពងទាកូនច្រើនក៏ធ្វើឲ្យសល់ជាតិវីតាមីនA បណ្តាលឲ្យជាតិនេះកកនៅក្រោមស្បែក ធ្វើឲ្យកើតជំងឺលឿងស្បែក របកស្បែក ប៉ះពាល់ដល់ឆ្អឹង។ ហេតុនេះ មនុស្សពេញវ័យគួរបរិភោគត្រឹម២គ្រាប់ក្នុងមួយសប្ដាហ៍។

ទី៤. ក្មេងអាចបរិភោគពងទាកូនបានទេ?

ក្មេងដែលមានអាយុក្រោម៥ឆ្នាំមិនគួរបរិភោគពងទាកូនឡើយ ដោយសារប្រព័ន្ធរំលាយអាហារនៅខ្ចី អាចបណ្តាលឲ្យហើមពោះ ប៉ះពាល់ដល់សុខភាព។ ក្មេងមានអាយុចាប់ពី៥ឆ្នាំឡើង គួរតែបរិភោគ១/២គ្រាប់ក្នុងមួយដង ហើយក្នុងមួយអាទិត្យអាចបរិភោគ១-២ដងតែប៉ុណ្ណោះ។

ទី៥. ស្ត្រីមានផ្ទៃពោះបរិភោគពងទាកូនកាន់តែច្រើនកាន់តែល្អឬ?

ដោយសារតែពងទាកូនមានជាតិបំប៉នច្រើន ហេតុនេះមិនគួរបរិភោគរាល់ថ្ងៃឡើយ។ ចំពោះស្ត្រីមានផ្ទៃពោះ គួរតែបរិភោគចំនួន២គ្រាប់ក្នុងមួយសប្ដាហ៍តែប៉ុណ្ណោះ ប៉ុន្តែមិនត្រូវញាុំទាំង២គ្រាប់ក្នុងមួយដងដែរ។ ត្រូវចាំថា ស្ត្រីមានផ្ទៃពោះត្រូវញ៉ាំជីតិចបំផុត ឬមិនញាុំកាន់តែល្អពីព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ។

ទី៦. នរណាខ្លះដែលមិនអាចបរិភោគពងទាកូនបាន?

អ្នកមានជំងឺលើសឈាម ទឹកនោមផ្ងែម ជាតិខ្លាញ់ក្នុងថ្លើម…ត្រូវតមពងទាកូនពីព្រោះអាចនាំឲ្យស្ទះចរន្តឈាម ឬដាច់សរសៃឈាមក្នុងខួរក្បាល។

ទី៧ មនុស្សស្គមបរិភោគពងទាកូនអាចធាត់ឬទេ?

ចម្លើយគឺអាច។ ពងទាកូនផ្ដល់ថាមពលយ៉ាងច្រើនដល់យើង ហេតុនេះ វាជាជម្រើសល្អបំផុតសម្រាប់អ្នកដែលចង់ធាត់។

សូមជួយស៊ែរបន្តផង! សូមអរគុណ!
ប្រភព៖ តាព្រហ្ម

បុរសដែលបន្លំខ្លួនធ្វើស្រី ធ្វើឲ្យឧកញ្ញា ឌួង ឆាយ និង លោក CARTOON SMALL ខកបំណងមនុស្សធម៌ ព្រោះតែ...


បន្ទាប់ពីរឿងរ៉ាវដ៍កម្សត់ របស់បុរសដែលតែងខ្លួនជាមនុស្សស្រីដើម្បីរកការងារធ្វើ នៅឯរោងចក្រ តែត្រូវបានថៅកែរោងចក្រ រាយការណ៏ទៅអោយប៉ូលិសមូលដ្ឋាន ចុះមកធ្វើការឃាត់ខ្លួននោះ ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យនាមសប្បុសជនយើង មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះមាន លោក ឧកញ៉ា ឌួង ឆាយ ក៍ដូចជា លោក Cartoon Small មានបំណងផ្ដល់ឱកាសឲ្យគាត់ចូលបម្រើការងារ តែការជួយនេះ ត្រូវបានខកបំណងទៅវិញ គឺដោយ​សារ​ បុរសបន្លំតែងខ្លួនជាស្រី បានសម្រេចចិត្ត​ទៅធ្វើការរោងចក្រវិញ ដោយមូលហេតុព្រោះនៅក្បែរផ្ទះ ហើយបានទៅមើលជីដូនរាល់ថ្ងៃ ។ នេះហើយជាមូលហេតុដែលគាត់សុខចិត្តបន្លំខ្លួនជាមនុស្សស្រីដើម្បីធ្វើការងារនៅរោងចក្រនេះ ។ សូមបញ្ជាក់ថារោងចក្រដែលទទួលគាត់ឲ្យធ្វើការនោះ គឺរោងចក្រដែលគាត់ធ្វើការមុន ហើយទទួលបានប្រាក់ចំណូលសមរម្យផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Click To Watch Video

ប្រភព៖ តាព្រហ្ម

តោះទៅមើលទីតាំងបុណ្យសមុទ្រ​ ដែលក្រសួង​ទេសចរណ៍​ប្រកាស​ទីតាំង និង​ផែនការ​សម្រាប់​បុណ្យ​សមុទ្រ ឆ្នាំ​២០១៧នេះ


ពិធីបុណ្យ​សមុទ្រ​លើកទី​៦ ឆ្នាំ​២០១៧ នឹង​ធ្វើឡើង​នៅខេត្ត​កែប។ ដើម្បី​ឲ្យ​ព្រឹត្តិការណ៍​នេះ កាន់តែ​មានភាព​អស្ចារ្យ​ជាងពេល​មុនៗ រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន កាលពី​ថ្ងៃទី១៤​កក្កដា ក្នុងកិច្ច​ពិភាក្សា​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​នោះ បាន​ដាក់ចញ​នូវ​ផែនការ ៨ចំណុច។ នេះ​បើតាម​ការ​ឲ្យដឹងពី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី ១៥​កក្កដា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍

ផែនការ​ទាំង ៨​ចំណុច​រួមមាន៖

១. ឯកភាព​កំណត់​យក​បរិវេណ​ទីតាំង​មុខ​សាលាខេត្ត​កែប សម្រាប់​ប្រារព្ធ​បើក​ជាផ្លូវការ​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧។

២. អាជ្ញាធរ​ខេត្ត​ត្រូវ​ជំរុញ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត ឲ្យបាន​រួចរាល់​ទាន់​ពេលវេលា ត្រូវ​ខិតខំ​រៀបចំ​ឲ្យមាន​កន្លែង​ស្នាក់នៅ​បន្ថែម ដូចជា តង់​ទេសចរណ៍​ឲ្យបាន​គ្រប់គ្រាន់។

៣. ខិតខំ​យកចិត្ត​បណ្តុះបណ្តាល និង​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​នានា ដើម្បី​បម្រើ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧។

៤. ត្រូវ​ខិតខំ​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុងខេត្ត​ឲ្យ​ចូលរួម​ត្រៀម​រៀបចំ ដោយ​តុបតែង​គេហដ្ឋាន​របស់ខ្លួន​ឲ្យបាន​ស្អាត មាន​អនាម័យ​ល្អ និង​ត្រៀម​ជួយ​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមក​កម្សាន្ត​បានល្អ។

៥. សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​រៀបចំ​ពិព័ណ៌​ពាណិជ្ជកម្ម ពិសេស​ជលិតផល​ក្នុងស្រុក​ឲ្យបាន​ច្រើន។

៦. ត្រូវ​រៀបចំ​ទស្សនីយភាព​សិល្បៈ ឲ្យបាន​ល្អ ដោយ​អញ្ជើញ​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ទាំង៤ និង​ប្រទេស​ជាមិត្ត ចូលរួម។

៧. ចំពោះ​សកម្មភាព​កីឡា​ត្រូវ​រៀបចំ​ប្រភេទ​កីឡា​ឲ្យបាន​សម្បូរ​បែប ពិសេស​កីឡា​លើទឹក លើ​អាកាស​ឱ្យបាន​ច្រើន ដូចជា ទូកក្តោង និងត្រូវ​រៀបចំ​ព្យុះហយាត្រា​ឱ្យបាន​ល្អ។

៨. ត្រូវ​ខិតខំ​យកចិត្ត​ទុកដាក់​ការពារ និង​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​ឲ្យបាន​ល្អ​ប្រសើរ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧។

សូមរម្លឹក​ថា បុណ្យ​សមុទ្រ​លើកទី៥ ក្នុងឆ្នាំ២០១៦ គឺបានធ្វើឡើងនៅខេត្តព្រះសីហនុ ដែល​មានភ្ញៀវ​ចូលរួម​ជាង ៥០ម៉ឺន​នាក់៕

ប្រភព៖​ ខ្លីខ្លី





រាសីប្រចាំថ្ងៃទី 19 កក្កដា​ 2017



សូមបារមីវត្តុ សក្ត័សិទ្ធិ តាមថែរក្សាអស់លោក លោកស្រី អ្នកនាងកញ្ញា អោយសម្រេចតាមបំណង ប៉ងប្រាថ្នា លុយកាកហូរចូលដូចទឹក មានរាសីខ្ពស់ត្រដែត និងអាចមានលាភ​សំណាង ទ្រព្យមករកដល់ផ្ទះតែម្ដង បើមានសត្រូវអោយក្លាយជាមិត្ត ស្នេហាកាន់តែស្អិតរមួត ផ្អែមល្ហែម​ ការធ្វីដំណើរទីជិតឆ្ងាយ សូមជួបតែក្ដីសុខ និងជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លាងឃ្លាតឡើយ...សាធុ សាធុ សាធុ....

តោះទៅមើលរាសីឆ្នាំទាំងដប់ពីរដូចតទៅ៖


ឆ្នាំជូត រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃនេះ​មាន​រឿង​រាវ​ចូល​អុកឡុក​យាយី​បន្តិច​ហើយ​ពិសេស​ការប្រកប​ការងា​រ​ក៏​តែង​រាំងស្ទះ​និង​រឿង​រាវ​យាយី​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តានតឹង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​រកាំចិត្ត​ច្រើន​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុម​មនុស្ស​បៀតបៀន​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចូលចិត្ត​លេង​ម៉េះ​ម៉ោះ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​មានតែ​រឿង​សៅហ្មង ៕


ឆ្នាំឆ្លូវ រាសី​ខ្ពស់ត្រដែត​។​ លោក​អ្នក​កើត​ឆ្នាំ​គោ​នៅពេល​ឆ្លង​ផុត​ចូល​ឆ្នាំ​ចិន​ទៅ​ដំណើរ​ជីវិត​មិន​ល្អ​ប្រសើរ​ទេ​ពីព្រោះ​ថា​ឆ្លង​ចូល​ដួង​រាសី​ឆ្នាំ​មិន​ល្អ​ឬ​ជា​ឆ្នាំ​ឆុង​ផង​ហេតុនេះ​ធ្វើ​ឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច​។​ដោយឡែក​សម្រាប់​ថ្ងៃ​នេះ​វិញ​មានជោគ​សិរី​គួរសម​ហេតុនេះ បើ​ចង់​ប្រកប​ការងារ​អ្វី​ឃើញថា​មាន​ការលូតលាស់​ ​និង​ហុច​ផល​មកវិញ​គ្រាន់​កក់ក្តៅ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ឯ​បើ​លោកអ្នក​ចង់​រើ​ទី​កន្លែង​លក់ដូរ​ក៏​ជា​ឱកាស​ល្អ​ប្រពៃ​។ចំណែក​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅ​មុខ​និង​កំពុង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕


ឆ្នាំខាល រាសី​ល្អ​ជា​មធ្យម​។ ​នៅ​អំឡុង​ពេល​នេះ​ដួង​រាសី​របស់​លោក​អ្នក​មាន​ត្រឹម​កម្រិត​មធ្យម​និង​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​យាយី​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវ​ទឹកក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើ​ររ​ឆ្ងាយ​ជិត​មិន​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ឡើយ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះ​តែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕


​ឆ្នាំថោះ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​មាន​សម្រេចចិត្ត​អ្វី​ឃើញ​ថា​តែង​ភ្លាំងភ្លាត់​នោះ​ខ្ពស់​គឺ​ប្រមាណ​៧០​ទៅ​៨០​ភាគរយ​ហើយ​ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការលូតលាស់​តិចតួច​ពិសេស​ងាយ​កើត​រឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នក​ដទៃ​ផង​គប្បី​ប្រយ័ត្នប្រយែង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិន​សូវ​សុខដុម​ប៉ុន្មាន​ទេ​គឺ​ជារឿយៗ​តែង​មាន​ក្រុម​មនុស្ស​យាយី​ច្រើន​ជាង​សព្វមួយដង ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រឆាំង​និង​បង្ក​បញ្ហា​ចំពោះ​គ្នា​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ៕


ឆ្នាំរោង រាសី​ខ្ពស់ត្រដែត​។​ ថ្ងៃ​នេះ​លោកអ្នក​អាច​ធ្វើ​ការជ្រើសរើស​រឿង​សំខាន់​ក្នុងការ​ប្រកបការងារ​អ្វី​មួយ​បាន​ហើយ​ពីព្រោះ​ថា​ផល​ល្អ​តែង​រង់ចាំ​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​តែង​ជួប​នូវ​ក្តីល្អប្រសើរ​ជាង​មុន​និង​ពិសេស​បើ​មាន​ជម្លោះ​វិវាទ​អាច​ដោះស្រាយ​ចេញ​ទៀតផង​៕


ឆ្នាំម្សាញ់ រាសី​ខ្ពស់ត្រដែត​។​ នៅពេល​នេះ​បើ​មាន​កិច្ចការ​តូច​ធំ​លោកអ្នក​អាច​សម្រុក​ពេញទី​បាន​ហើយ​ពីព្រោះ​ថា​ផល​តែង​ហុច​មក​វិញ​ច្រើន​ផង​។​ដោយឡែក​នៅ​ថ្ងៃ​នេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ប្រាក់ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជា​ការប្រសើរ​ដោយ​លោក​អ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់​មក​វិញ​យ៉ាង​ត្រជាក់ចិត្ត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើ​ជា​ស្នេហា​ថ្មីថ្មោង​ផង​តែង​បាន​ទទួល​ក្តីសង្ឃឹម​ពី​គ្នា​យ៉ាង​កក់ក្តៅ​៕


ឆ្នាំមមី រាសី​ស្រុតចុះ​។​ អ្នក​កើត​ឆ្នាំ​សេះ​លោកអ្នក​អាចបំពេញ​កិច្ច​ការងារ​សំខាន់ៗ​បាន​នៅក្នុង​សប្តាហ៍​នេះ​មិន​ថា​ជា​កិច្ចការ​បណ្តាក់ទុន ការលេង​ហ៊ុន ការធ្វើដំណើរ ឬ​ការទំនាក់ទំនង​កិច្ចការ​អ្វី​មួយ​ផង​។​សម្រាប់​ថ្ងៃ​នេះ​វិញ​ដោយសារ​ដំណើរ​ជីវិត​មិនល្អ​ ​ប្រសើរ​ហេតុនេះ​លោកអ្នក​ជួប​នូវ​អារម្មណ៍​តប់ប្រម៉ល់​និង​ទោះ​ប្រកបកិច្ចការ​អ្វី​មាន​ការ​ខកបំណង​យាយី​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មាន​ការហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យក​ទៅ​លេង​ល្បែងស៊ីសង​ទ្បើយ​នាំជាប់​កា​រកុនខ្លួន​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ បើ​ចង់​យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​កម្មក្រាស​ទៅ​គ្រា​ខាងមុខ​៕


ឆ្នាំមមែ រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​រដិបរដុប​យាយី​បន្តិច​ហើយ​ទោះ​បី​ធ្វើ​អ្វី​ក៏ដោយ​តែង​ជួប​បញ្ហារ​កាំ​ចិត្តច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​យីអ៊ុន​កំពុង​ដាក់​ស្រាប់​ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុម​មនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ពី​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។​ការធ្វើដំណើរ​ទៅ​ទិសបស្ចឹម​គប្បី​មាន​ការប្រយ័ត្នប្រយែង​ពី​ព្រោះ​ងាយ​ជួប​រឿង​រាវ​យាយី​ច្រើន​បន្តិច​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ឱ្យសោះ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​ហើយ​មក​ដេក​សោកស្តាយ​៕

ឆ្នាំវក រាសី​ល្អ​ជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ភាព​គាប់ប្រសើរ​គួរសម​ហើយ​បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​មាន​ការរីកលូតលាស់​សន្សឹមៗ​ទៅ​មុខ​ជា​និច្ច​។​ប៉ុន្តែ​ទោះបី​យ៉ាងណា​ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​គប្បី​មាន​ការព្យាយាម​អត់ធ្មត់​បន្តិច​ពី​ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើត​មាន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ណាស់​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់យក​កំហឹង​ទល់​កំហល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ដល់​ការ​មិន​មាត់​ការ​រក​គ្នា​ច្រើន​ថ្ងៃ​៕


ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅ​ថ្ងៃ​នេះ​បើ​លោក​អ្នក​ធ្វើ​អ្វី​ក៏​តែង​មាន​ការ​ចម្រើន​លូតលាស់​និង​ទទួល​ជោគជ័យ​ត្រឡប់មកវិញ​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាព​លំបាកលំបិន​មិន​តិច​ដែរ​ទេ​ព្រោះ​តែ​ចំណូល​តិច​ឯ​ការចំណាយ​វិញ​គ្រប់​សារពើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​តែ​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥត​មាន​ធូរស្បើយ​៕


ឆ្នាំច រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ក្នុងការ​ដំណើរ​ការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វី​មួយ​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​ឆ្លើយ​តប​មក​វិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កុំ​គប្បី​លោភលន់​ទិញ​របស់​របរ​ទុក​ច្រើនពេក​ឡើយ​ព្រោះ​ផ្លែផ្កា​ហុច​មកវិញ​មិន​ដូចជា​ទី​គាប់ចិត្ត​ទេ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​បើទោះបីថា​មិនមាន​អ្វី​បង្ក​ការអុកឡុក​យាយី​ក្តី​តែ​ក៏​មាន​ភាព​ទុក្ខ​ព្រួយបារម្ភ​ច្រើន​។​ ​ចំណែក​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានកា​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ពាក់មុខយក្ស​ដាក់គ្នា ៕


ឆ្នាំកុរ រាសី​ល្អ​ជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​ធំដុំ​ចូល​មក​យាយី​នាំ​ជួប​ផល​លំបាក​ប៉ុន្មាន​ទេ​។​ក្រៅពី​នេះ​បើ​លោក​អ្នក​មាន​ប្រកប​ការងារ​អ្វី​មិន​ត្រូវ​មើលស្រាល​ក្រុម​មនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពី​ព្រោះ​គេ​ចាំ​មើល​តែ​លោក​អ្នក​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្សសម្តី​បន្តិចទើប​ជា​ការប្រពៃ​បំផុត​៕

សូមបារមីវត្តុ សក្ត័សិទ្ធិ តាមថែរក្សាអស់លោក លោកស្រី អ្នកនាងកញ្ញា អោយសម្រេចតាមបំណង ប៉ងប្រាថ្នា លុយកាកហូរចូលដូចទឹក មានរាសីខ្ពស់ត្រដែត និងអាចមានលាភ​សំណាង ទ្រព្យមករកដល់ផ្ទះតែម្ដង បើមានសត្រូវអោយក្លាយជាមិត្ត ស្នេហាកាន់តែស្អិតរមួត ផ្អែមល្ហែម​ ការធ្វីដំណើរទីជិតឆ្ងាយ សូមជួបតែក្ដីសុខ និងជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លាងឃ្លាតឡើយ....សាធុ សាធុ សាធុ....

កែសម្រួលដោយ៖​ ចែករំលែក


តោះទៅមើលម៉ូត និងតំលៃ ​Lexus ស៊េរីថ្មី ថាវាអស្ចារ្យប៉ុណ្នា


នៅពេលដែលនិយាយដល់រថយន្តស្ព័រ យុវវ័យភាគច្រើនតែងតែគិតទៅដល់រថយន្តស្ព័របស់ក្រុមហ៊ុនអ៉ីតាលី Lamborghini ឬ Ferrari មិនខាន ។

ប៉ុន្តែខ្ញ៉ំគិតថាបើប្រាថ្នាចង់បានរថយន្តស្ព័រដ៏ស្រស់ស្អាត មិនចាំបាច់ដល់ Lamborghini ឬ Ferrari ទេ Lexus LC500 និង LC 500h ល្មមគ្រប់គ្រាន់ហើយ ។ ការរចនារូបរាងរបស់រថយន្តទាំងពីរនេះ គឺមានភាពស៉ីចស៉ី និង ទាក់ទាញ មិនថាយើងមើលចំពីមុខ ចំហៀង ខាងក្រោយ ឬ ខាងក្នុងនោះទេ វាគ្មានកន្លែងណាឲ្យយើងទាស់ភ្នែកតែម្ដង រីឯតម្លៃវិញក៏អាចពិចារណាបានដែរ សម្រាប់ LC500 មានតម្លៃចាប់ពី 92000$(តម្លៃនៅអាមេរិក) ឯ LC500h តម្លៃចាប់ពី 96000$ (តម្លៃនៅអាមេរិក)។

តោះទស្សនារូបរាងរបស់វាបន្តិចទៅមើល ៖





























































ទស្សនាវីដេអូ ៖



កែសម្រួល៖ ចែករំលែក
ប្រភព៖​ Jangdeng


Sweet អីតែក្មេង យាយតាធ្វើ Anniversary ៦៥ឆ្នាំឲ្យផ្អើលម្តងមើល…


ដើម្បីអបអរខួបអាពាហ៍ពិពាហ៍លើកទី៦៥របស់គូស្វាមីភរិយាមួយគូបានថតរូបអនុស្សាវរីយ៍បង្អូតសេចក្តី​ស្នេហា​ដ៏យូរអង្វែង និងដើម្បីរក្សាការចង់ចាំមួយដ៏ល្អបំផុតនៃដំណាក់កាលវ័យចាស់ជរារបស់ពួកគាត់។

ពួកគាត់តែងតែ​ថតរូបជារៀងរាលឆ្នាំ នាពេល Wedding Anniversary របស់ពួកគាត់ ហើយអ្វីដែលក្តុកក្តួលនោះគឺលោកយាយគាត់មានជំងឺចាស់វង្វេង ស្ថានភាពកាន់តែអាក្រក់ទៅៗផងដែរ។ ទោះជាគាត់ភ្លេចអស់នៅរឿងជាច្រើន ប៉ុន្តែ​ស្មាមញញឺមគឺគាត់មិនអាចបំភ្លេចបានឡើយគាត់នៅតែញញឺមជាមួយក្តីស្រលាញ់សម្រាប់តាជានិច្ច៕





















កែសម្រួល៖ ចែករំលែក