This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, July 14, 2017

តោះ! នាំគ្នាមក​មើល​អគារ​ប៊ូឌីញ “ស” ក្នុង​សម័យ​សម្ដេច​តា និង​បច្ចុប្បន្ន​មុន​កម្ទេច​ចោល

នៅ​ថ្ងៃ​ទី ១៧​នេះ អគារ​ប៊ូឌីញ​ “ស” បន្សល់​ទុក​តាំង​សម័យ​សង្គម​រាស្ត្រ​និយម​នឹង​ចាប់​ផ្ដើម​កម្ទេច​ចោល​បណ្ដើរៗ​ហើយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រើ​ចេញ​អស់​។ ខាង​ក្រោម​នេះ​ជា​រូបភាព​អគារ​ដ៏​ចំណាស់​នេះ តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម និង​បច្ចុប្បន្ន​មុន​ពេល​បាត់​ពី Google Map៖

រូបភាពក្នុងសម័យសង្គមរាស្រ្តនិយម៖


រូបភាពបច្ចុប្បន្ន៖


បើ​តាម​ប្រវត្តិ​ អគារ​ដ៏​ចំណាស់​នេះ បាន​សាងសង់​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ក្រោម​ព្រះរាជ​កិច្ច ដឹក​នាំប្រទេស​របស់​ព្រះ​បរម​រតនកោដ ព្រះបាទ​នរោត្ដម​សីហនុ ក្នុង​ពេល​ប្រទេស​ជាតិ​កំពុង​មាន​ការ​រីកចម្រើន​ខ្លាំង។ អគារ​នេះ សាងសង់​ដើម្បី​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​របស់​អ្នក​មាន​ជីវភាព​ធូរធារ​ក្នុង​សម័យ​នោះ ជា​ពិសេស​បាន​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​កាន់​តែ​មាន​សម្រស់ និង​សោភ័ណភាព​ថែម​មួយ​កម្រិត​ទៀត ស្រប​ទៅ​តាម​ការ​រីកចម្រើន។

ក្រោយ​មក​អគារ​ប៊ូឌីញ ក៏​ដូចជា​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​បោះ​បង់​ចោល ​ពេល​ប្រទេស​​ធ្លាក់​ចូល​ភ្នក់​ភ្លើង​សង្គ្រាម។ ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​ទើប​អគារ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​មក​ស្នាក់​នៅ​សា​ជា​ថ្មី​ រហូត​មក​ដល់​បច្ចុប្បន្ន។ ប៉ុន្តែ​ចាប់​ពី​ថ្ងៃ​ទី ១៧ នេះ​ទៅ​អគារ​នេះ​នឹង​បាត់​រូបរាង​បន្តិច​ម្ដង​ក្រោយ ប្រជាពលរដ្ឋ​យល់​ព្រម​រុះរើ​ចេញ​ ដើម្បី​វាយ​កម្ទេច​ចោល​សាងសង់​អគារ​ថ្មី​វិញ៕

ប្រភព៖ Sabay

Thursday, July 13, 2017

តោះមើលតម្លៃ និងកាលបរិច្ឆេទចេញផ្សាយរបស់ iPhone 8

 
កាលពី ខែកញ្ញាឆ្នាំ2016 កន្លងទៅក្រុមហ៊ុន Apple បានធ្វើការបង្ហាញនូវផលិតផល iPhone 7 
ដែលជាផលិតផលថ្មី របស់ខ្លួន ហើយវាពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង នៅជុំវិញពិភពលោក​។

ដោយឡែកក្នុងឆាំ្ន ២០១៧ នេះវិញ ក៍មិនចាញ់ឆ្នាំ 2016 ​នោះទេ ក្នុងនោះក្រុមហ៊ុន Apple
គ្រោងនិងដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួន ក្នុងខែកញ្ញា ខាងមុខនេះផងដែរ។ 

ផលិតផលថ្មីនោះរួមមាន iPhone 8 និង iPhone 8 plus ដែលមានលក្ខណៈពិសេសថ្មីៗជាច្រើនទៀត។

ការរចនារូបរាងរបស់ iPhone 8

ការរចនាពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមហ៊ុន Apple។ ទូរស័ព្ទទាំងពីរម៉ូដែលខាងលើបាន
ធ្វើការផ្លាស់ប្តូរ យ៉ាងខ្លាំងទៅលើរូបរាងរបស់ពួកគេ ។​ សម្រាប់ iPhone 7 មិនបានផ្លាស់ប្តូររូបរាង
អ្វីច្រើននោះទេ ដូចច្នេះ iPhone 8 និងមានភាពទាក់ទាញ់ច្រើនជាង iPhone 7។
 
តាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុន​ Apple បានឲ្យដឹងថា iPhone 8 កាន់តែមានភាពងាយស្រួល
ជាមួយកម្មវិធី ស្កេនក្រយ៉ៅដៃ ជាងនេះទៅទៀតទីតាំងស្កេនក្រយ៉ៅដៃគឺ ស្ថិតនៅលើអេក្រង់តែម្តង។

តម្លៃលក់របស់ iPhone 8

ក្រុមហ៊ុន Apple តែងតែផលិតនូវ ផលិតផល ដែលមានគុណភាព និងផ្តល់ជូនសម្រាប់អ្នកប្រើប្រាស់
នូវតម្លែសមរម្យ បំផុត។ ចំពោះតម្លៃ iPhone 8 មិនទាន់ច្បាស់លាស់នោះទេ​ ប៉ុន្តែតម្លៃរបស់វាត្រូវបាន
គេរំពឹងថា និងមានដូចខាងក្រោម៖

iPhone 8 32 GB> $ 1099
iPhone 8 64 GB> $ 1299
iPhone 8 128 GB> $ 1399

iPhone 8 Plus 32 GB> $ 1299
iPhone 8 Plus 64 GB> $ 1499
iPhone 8 Plus 128 GB> $ 1699

យន្តហោះផ្ទាល់ខ្លួនតម្លៃ ៥០០លានដុល្លារ របស់ស្ដេចអារ៉ាប់ តើមានអ្វីអស្ចារ្យខ្លះ?

 អារ៉ាប់រួម៖ ប្រទេសអារ៉ាប់រួមត្រូវបានមនុស្សទូទាំងពិភពលោក ទទួលស្គាល់ថាជាប្រទេសដែលពោរពេញទៅដោយមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភរស់នៅ ដោយសារគេតែងឃើញ រូបភាពជាច្រើនលើបណ្ដាញសង្គមនានា ពីជីវិតរស់នៅប្រចាំថ្ងៃបែបស៊ីវិល័យ សំបូរទៅដោយរថយន្តទំនើប និងសម្ភារៈម៉ាកល្បីៗនានាជាច្រើនទៀត ធ្វើឲ្យអ្នកទស្សនាឃើញហើយមិនកោតសរសើរមិនបាន។
 
ដោយសារតែប្រទេសនេះជាឃ្លាំងប្រេងដ៏សំខាន់របស់ពិភពលោក ដូចនេះវាមិនមែនជារឿងចម្លែកនោះទេដែលប្រជាជននៅទីនោះជាអ្នកមាន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺមហាសេដ្ឋីរបស់ប្រទេសនេះគឺចូលចិត្តចំណាយលុយទៅលើសម្ភារៈប្រើប្រាស់តែម្ដង ដែលសម្ភារៈទាំងនោះ សុទ្ធតែមានតម្លៃកប់ពពក និងជួនកាលមានផលិតតែមួយៗប៉ុណ្ណោះទៀតផង។
 

ជាក់ស្ដែង សេ្ដចរបស់ប្រទេសមហាសេដ្ឋីនេះបានប្រើប្រាស់យន្តហោះផ្ទាល់ខ្លួនមួយដែលមានតម្លៃដល់ទៅ ៥០០លានដុល្លារសហរដ្ឋអាមេរិកឯណោះ ដែលយន្តហោះនេះត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់តែទ្រង់មួយអង្គឯងប៉ុណ្ណោះ។
 


ផ្នែកខាងក្នុងនៃយន្តហោះនេះ ត្រូវបានខ័ណ្ឌចែកជាបន្ទប់ៗ ដែលរួមមានបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ រោងភាពយន្ត កន្លែងទទួលទានស្រា និងបន្ទប់គេងជាច្រើនទៀត ដែលបន្ទប់គេងនីមួយៗសុទ្ធតែមានបន្ទប់ទឹកនៅខាងក្នុងយ៉ាងធំទូលាយ។ បើនិយាយពីឧបករណ៍ដែលបំពាក់នៅក្នុងបន្ទប់ទាំងនោះវិញ សុទ្ធតែជាឧបករណ៍ប្រណីតៗតែម្ដង។
 

យ៉ាងណាមិញ យន្តហោះនេះជាប្រភេទយន្តហោះ Airbus A380 ដែលយន្តហោះប្រភេទនេះ ជាទូទៅអាចដឹកអ្នកដំណើរបានដល់ទៅ ៨០០នាក់ ប៉ុន្តែយន្តហោះនេះត្រូវបានកែសម្រួលផ្នែកខាងក្នុងឲ្យទៅជាបន្ទប់សម្រាប់សម្រាក និងលំហែកម្សាន្តសម្រាប់ខ្សែរាជវង្សរបស់ព្រះអង្គ។ យន្តហោះនេះផលិតឡើងជាពិសេសតម្រូវតែមនុស្សប្រមាណ ៥០នាក់ប៉ុណ្ណោះ។
 

ប្រភព៖ khmerload

​ហ្គេម​និង​កម្មវិធី​ក្នុង App Store ដាក់​អោយ​ទាញ​យក​មិន​គិត​ថ្លៃ មក​ដល់​ទៀត​ហើយ! រយៈពេល​មាន​កំណត់!


មិត្តអ្នក​អាន​ទាំង​​អស់​គ្នា ថ្ងៃនេះផងដែរ App Store បាន​ដាក់​​​អោយ​​ទាញ​យក​នូវហ្គេម និងកម្មវិធីល្អជាច្រើន ដោយ​ឥតគិតថ្លៃម្ដងទៀតហើយ តែរយៈពេល នៃការទាញយក ក៏មានកាលកំណត់ ផងដែរ ​​ ​ដែល​កម្មវិធីខ្លះ អាចនឹង​​គិតលុយ ក្នុងពេល ឆាប់ៗនេះវិញ។ រួសរាន់​​ឡើងណា មិត្តអ្នក​អាន​ទាំង​​អស់​គ្នា…​

កុំអោយបង្អង់យូរ យើងខ្ញុំសូម​ធ្វើការ ណែនាំ មិត្តអ្នកអានទាំងអស់គ្នានូវហ្គេម និង កម្មវិធី iOS ដែល មាន​​ប្រយោជន៍ មួយចំនួន ដែលកំពុងតែដាក់ អោយដោនឡូដ ដោយមិនគិត​ថ្លៃ។ ហើយយើងខ្ញុំសូម បញ្ជាក់ផងដែរថា រាល់ការ ​ទាញយក ប្រសិនបើ កម្មវិធី និងហ្គេម មួយណា ទាមទារ​ គិត​លុយ​នោះ បានន័យថា វាហួសពេលកំណត់ នៃ​ការ​ដាក់ អោយទាញយក ដោយមិនគិតថ្លៃ ទៀតហើយ ពីព្រោះការផ្ដល់ជូន ដោយមិនគិត ថ្លៃពី App Store នេះវាមិន​កំណត់​ ប្រាប់សោះឡើយថា បានយូរ រឺឆាប់​។

ទាញយកកម្មវិធី មិនគិតថ្លៃនៅខាងក្រោម៖
1. VideoEditor តម្លៃធម្មតា 1.99$
 
2. Monsters have feelings too! តម្លៃធម្មតា 0.99$
 

3. Player Clock តម្លៃធម្មតា 1.99$
 
4. Faux Browser តម្លៃធម្មតា 4.99$
 

5. IQ Test & IQ Challenge តម្លៃធម្មតា 2.99$
 

6. UAV (USA) Battery Flight Timer / Logតម្លៃធម្មតា 1.99$
 
7. Hands-free Browser តម្លៃធម្មតា 1.99$
 
8. Simpler Pro តម្លៃធម្មតា 2.99$
 
 

ប្រញាប់ទាញយក ភ្លាមទៅណា ទាន់គេ App Store មិនទាន់គិតលុយ តិចថាស្តាយ។ មិត្តអ្នកអាន ទាំងអស់អោយ បានដឹង និងសាកល្បង ប្រើប្រាស់នូវ កម្មវិធី និងហ្គេម ទាំងអស់នេះ ហើយកម្មវិធី ខ្លះ​ក៏​មាន ប្រយោជន៍ដល់ មិត្តអ្នកអាន ផង​ដែរ។

ប្រភព: App Store

Wednesday, July 12, 2017

ប្រភេទផ្លែឈើទិព្វ ដែលជួយអោយអ្នកជៀសផុតពីជំងឺមហារីក តើផ្លែឈើទិព្វទាំងនោះមានអ្វីខ្លះ តោះអាន ស្វែងយល់ពីសារៈប្រយោជន៍យ៉ាងច្រើនរបស់ពួកវា

តាមរយៈការស្រាវជ្រាវយ៉ាងជោគជ័យ ទៅលើផ្លែ​ឈើ​ជាច្រើនរយមុខ ក្នុងនោះមានផ្លែ​ឈើចំនួន 5មុខមានប្រសិទ្ទភាពខ្ពស់ក្នុងការការពារ​មិន​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ​ buzzlife.com.tw ។

ផ្លែ​ឈើ​ទាំង​5មុខនោះ មានខាងក្រោម​នេះ៖

1. ចេក​៖ ជា​ផ្លែ​ឈើ​ដែល​អ្នក​គួរតែ​ជ្រើសរើស​មក​ពិសា​រដែរ ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុ​ដែល​អាច​ការពារ​អ្នក​ពី​ជំងឺមហារីក​បាន​។

2. ផ្លែ​ស្ត្រ​ប៊ឺ​រី៖ អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ស្ត្រ​ប៊ឺ​រី ព្រោះ​វា​អាច​ជួយ​ទប់​មិនឲ្យ​កោសិការ​មហារីក​ណាមួយ​អាច​កើតឡើង​លើ​សារពាង្គកាយ​អ្នក​ឡើយ​។ ដូចនេះ អ្នក​នឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺមហារីក​ឡើយ​។​

3. ផ្លែ​ប៉ោម៖ គឺជា​ផ្លែ​ឈើ​ដែល​អ្នក​អាច​ពិសារ​រាល់ថ្ងៃ​បាន ព្រោះ​នៅ​ក្នុង​នោះ វា​មាន​សារធាតុ​ដែល​អាច​ជួយ​បណ្តេញ​សារធាតុ​ដែល​អាច​បង្កើត​ជា​កោសិការ​មហារីក​បាន​។ ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នកអាច​ឃ្លាតឆ្ងាយ​ពី​ជំងឺ​មហារីក​នេះ​។​

4.ទំពាំង​ជូរ៖ ជា​ផ្លែ​ឈើ​ដែល​អ្នក​គួរតែ​ពិសា​រដែរ ព្រោះ​វា​នឹង​ជួយ​អ្នក​បណ្តេញ​ជំងឺមហារីក​ចេញ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ទាំងអស់​៕

5.ផ្លែ​ស្រការ​នាគ៖ ជា​ផ្លែ​ឈើ​ដែល​អាច​ជួយ​ការពារ​មិនឲ្យ​កោសិការ​មហារីក​កើតឡើង​លើ​ខ្លួន​អ្នក​ឡើយ​។ ដូចនេះ អ្នក​គួរតែ​ពិសារ​ឲ្យបាន​ច្រើន​ដើម្បី​សុខភាព​របស់​អ្នក​។​

Saturday, July 8, 2017

វិធី​ជួយ​បន្ថែម​ដួង​រាសី​ស្នេហា​ Share ដើម្បីទទួលបានជោគជ័យគ្រប់ៗគ្នា


ក្នុង​រឿង​ស្នេហា​ នរណា​ក៏​ចង់បាន​ភាព​ផ្អែមល្ហែម​និង​មាន​ចំណង​ចងភ្ជាប់​គ្នា​យូរអង្វែង​ដែរ​។ ប៉ុន្តែ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ថែ​រក្សាចំណងស្នេហា​ឱ្យបាន​ស្ថិតស្ថេរនោះពិតជារឿង លំបាក ។ ​​ជុំវិញរឿងនេះ មាន​ជំនឿ​ជាច្រើនដែល​អ្នក​អាចធ្វើ​ការសាកល្បង​ ។

បើ​អ្នក​ស្រឡាញ់​គេ​ខ្លាំង​និង​មិន​ចង់​ឱ្យគេ​ងាករេ​ចិត្ត​ទៅរក​អ្នកដទៃ​៖

នៅថ្ងៃ​ណាមួយ ប្រសិន​បើអ្នក​បាន​ណាត់​​ជួបគ្នានរណាម្នាក់ជាលើកដំបូង ចូរអ្នក​សាក​ល្បង​រក​ឱកាស​ចាប់ដៃ​គេ ​ហើយ​ប្រើ​ម្រាម​កូនដៃ​របស់​អ្នក​ថ្ពក់​ជាមួយ​កូនដៃរបស់​គេ ​រួច​ហើយ​អធិដ្ឋាន​"សុំឱ្យ​អ្នក​ស្មោះត្រង់​ជាមួយ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ជាមួយ​អ្នកផ្សេង​ទៀត​”​។​

​ការប្រើ​ម្រាម​កូនដៃ​ថ្ពក់​ជាមួយគ្នា​បែបនេះ​ គឺជា​និមិត្តរូប​នៃ​ពាក្យ​សច្ចា​ក្នុងការចង​ភ្ជាប់​បេះដូង​របស់​អ្នកជា​មួយ​គេ​ ​។​

ដាំ​ដើមឈើ​ធំ​មាន​ផ្កា​ពណ៌​ស​នៅ​ជិតដំបូលផ្ទះមិនល្អ​៖

គេ​មានជំនឿថា ​បើសិន​ដាំ​ដើមឈើ​មាន​ផ្កា​ពណ៌​ស​នោះ​ពេល​ជ្រុះ​លើ​ដំបូលផ្ទះ​អាច​ធ្វើ​ឱ្យ​ភាគី​បុរស​មាន​រោគ​ជំងឺ​ឬ​អាច​ជួប​ឧប្បត្តិហេតុ​ណាមួយ​កើតឡើង​។​ទោះបីយ៉ាងណា​យើង​ក៏​អាច​ដាំ​ដើមឈើ​ដែលមាន​ផ្កា​ពណ៌​ស​ក្នុងផ្ទះ​បាន​ដែរ បើសិន​មិនមែនជា​ដើម​ផ្កា​អ​ពមង្គល​ ​។​សម្រាប់​ផ្កា​ដែល​អ​ព​មង្គល​យើង​ក៏​អាច​ដាំ​បាន​ដូចគ្នា​ដែរ​ តែ​គួរ​ដាំ​ឱ្យ​ឆ្ងាយ​ពី​តួ​ផ្ទះ​ដោយ​មិនឱ្យ​ផ្កា​ទោរ​មក​ប៉ះ​ត្រូវ​ផ្ទះ​ជាការ​ស្រេច​។​

បើ​ផ្លូវថ្នល់​ឬ​ផ្លូវ​ដើរ​មុខផ្ទះ​មាន​២​ខ្សែ​បែកចេញ​ពីគ្នា​គួរ​រក​វិធី​ដោះស្រាយ​៖

ផ្លូវបំបែក​មុខផ្ទះ​តែង​បង្ក​ការប៉ះពាល់​ដល់​ចំណង​គូស្នេហ៍​ឱ្យ​បែកខ្ញែក​ពីគ្នា​។​បើសិន​មិនអាច​ផ្លាស់​ចេញពីផ្ទះ​នោះបាន​ទេ គេឱ្យ​បំបាត់​ភាព​ឧបទ្រព​នេះ​ដោយ​ការនាំយក​ផើង​ដាំ​ដើមឈើ​ធំ​ដែលមាន​កម្ពស់​ខ្ពស់​ល្មម​ដាក់់​ទុក​មុខផ្ទះ​ចោល ​ដើម្បី​បាំង​ភ្នែក​មនុស្ស​ក្នុង​ផ្ទះ​កុំឱ្យ​សម្លឹងឃើញ​ផ្លូវបំបែក​នោះ​។​ក្រៅពីនេះ​កុំ​ភ្លេច​ព្យួរ​គ្រាប់ឃ្លី​គ្រី​ស្តាល់​ទុក​មុខផ្ទះ​ដើម្បី​បំបាត់​រាល់​ឥទ្ធិពល​អាក្រក់​ទាំងនេះ​មិនឱ្យ​ចូលមកក្នុង​ផ្ទះ​កើត​។​

បើសិន​ដាំ​ដើមឈើ​ក្នុងផ្ទះ​៖

គួរ​ជ្រើសរើស​ដាំ​ដើមឈើ​ណា​ដែល​អាច​រីក​ធំធាត់​បាន​យ៉ាង​ពេញទី​ ហើយ​អាច​ចេញ​ស្លឹក​ផ្កា​យ៉ាង​ស្រស់ស្អាត​។​កុំ​បណ្តោយឱ្យ​ដើមឈើ​នោះ​ស្វិត​ស្រពោន ​ព្រោះថា​អាចធ្វើ​ឱ្យ​អ្នករស់នៅ​ក្នុងផ្ទះ​សម្បែង​មាន​អារម្មណ៍​ល្អក់កករ​ ហើយសេចក្តីស្នេហា​ជួបតែ​ភាព​​សោះ​កក្រោះ​ និងមានតែ​ភាព​រកាំរកូស​កើតឡើង​។ 
 
បើសិន​អ្នក​កំពុង​សម្លឹង​រក​នរណា​ម្នាក់​មកធ្វើជា​គូគាប់​៖

សាកល្បង​ព្យួរ​កែវ​គ្រី​ស្តាល់​ដែលមាន​គ្រាប់​មូលៗ​ទុកនៅកន្លែង​ដេក ​ហើយ​ត្រូវ​ដេក​នៅ​ផ្នែក​ណាមួយ​នៃ​គ្រែ ​ដើម្បី​ជួយ​បង្កើត​ថាមពល​ហៅ​សេចក្តីស្នេហា​នោះឲ្យ​ដើរចូល​មករក​។​

លក្ខណៈ​ក្នុងផ្ទះ​ដែល​ធ្វើឱ្យ​គូ​ស្នេហា​រួម​រស់ជាមួយគ្នា​យ៉ាង​សុខដុម​៖

នៅពេល​ភ្ញៀវ​បើកទ្វារ​ចូលក្នុង​ផ្ទះ​ មិនគួរ​ឱ្យគេមើលឃើញ​បន្ទប់ដេក​ភ្លាមនោះទេ ពីព្រោះថា​ចំណុចនេះនឹង​ជះឥទ្ធិពល​ទៅដល់ការ​ដេក​ពួន​មិន​ឲ្យលង់លក់​ស្កប់ស្កល់ ។​ក្រៅពីនេះ​នៅបង្កឱ្យមានការទាស់ចិត្តគ្នាបន្តិចបន្តួចកើតឡើងមិនចេះចប់​មិនចេះ​ហើយ​ទៀតផង ។​

បើ​ផ្ទះ​របស់​អ្នកតូច​មិនអាច​រក​កន្លែង​ផ្សេងទៀត​​ដេក​ពួន​​បាន ត្រូវ​រក​ទូ​មក​ដាក់​បាំង​ភ្នែក​ភ្ញៀវដើម្បី​ធ្វើយ៉ាងណា​កុំឱ្យ​ភ្ញៀវ​បើ​កទ្វារ​ចូល​មក​ឃើញ​គ្រែ​ដេក​យ៉ាងច្បាស់​ក្រឡែត។​

សេចក្តីស្នេហានឹង​ស្អិតល្មួត​ថែម​​ទៀត​បើ​មាន​បន្ថែម​ពណ៌​ក្រហម​ក្នុង​បន្ទប់​ដេក​៖

មិន​ថា​ជា​វាំងនន ខ្នើយកើយ រូបភាព ព្រំ ឬ​ផ្កា​ទេ ​បើ​បាន​គោម​ភ្លើងពណ៌​ក្រហម​កាន់តែ​ល្អ​។​ ពីព្រោះថា​ឥទ្ធិពល​របស់ពណ៌​ក្រហម​នឹង​ជួយ​រុញច្រាន​សេចក្តីស្នេហា​របស់​អ្នក​ឱ្យ​ឈានទៅ​មុខជា​និច្ច​។​

កញ្ចក់​នៅក្នុង​បន្ទប់ដេក​៖

មិន​ថា​កញ្ចក់​ឆ្លុះ​មុខ​ឬ​ស៊ុម​កញ្ចក់​រូបភាពទេ ​ត្រូវតែ​ថែទាំ​កុំឱ្យ​កខ្វក់ ។​ ដូច្នេះ​ត្រូវតែ​ឧស្សាហ៍​ដុស​ជូត​សម្អាតរបស់ទាំងនេះឲ្យបាន​ញឹកញាប់ ​ព្រោះ​ថាបើ​កញ្ចក់​កខ្វក់​នោះ​សេចក្តីស្នេហា​របស់​អ្នក​នឹងកើតរឿងសៅហ្មងច្រើនមិនខាន ​។​

គ្រឿង​ប្រើ​ក្នុង​ផ្ទះបាយ​គប្បី​ប្រយ័ត្នប្រយែង​៖

ចង្ក្រា​ន​និង​កន្លែង​លាងចាន​គួរដាក់ឲ្យ​នៅ​ឆ្ងាយ​ពីគ្នា ​ហើយក៏​មិនគួរ​ដាក់​នៅ​ទល់មុខ​គ្នា​ដែរ ​ព្រោះថា​ចង្ក្រាន​​ប្រៀប​ដូច​ភ្លើង​ ចំណែក​កន្លែង​លាងចាន​ប្រៀប​ដូច​ទឹក​។​វត្ថុ​ទាំងពីរ​នេះ​នៅ​ជិតគ្នា​មិនបាន​ទេ មានន័យថា​បើកាលណា​នៅក្បែរ​គ្នា​ច្បាស់​ជាមាន​ភាគី​ណា​មួយ​បំផ្លាញ​ភាគី​មួយ​ទៀត​ពុំខាន​។​
ជាវិធី​ដោះស្រាយ​ ដើម្បីកុំឲ្យ​ចំណងស្នេហា​រង្គោះរ​ង្គើ​នោះ គប្បី​ញែក​របស់​ទាំង​ពីនេះ​ឲ្យចេញ​​ឆ្ងាយ​ពីគ្នា​ ប៉ុន្តែបើ​មិនអាច​បំបែក​បានទេ ​គួរ​រក​ថូផ្កា​ដ៏​ស្រស់ស្អាត​មួយមក​ដាក់​នៅចំ​កណ្តាល ​ដើម្បី​បំបាត់​ឧបទ្រព​នេះ​ក៏​ប្រសើរ​ដែរ​។​

មិនគួរ​ចោះ​កន្លែង​ណាមួយ​ត្រង់​របង​ផ្ទះ​

ការចោះ​របងឲ្យមាន​រន្ធ​ធ្លុះធ្លាយ​​មិនល្អ​ទេ ពី​ព្រោះ​វា​នឹង​បង្ក​ឱ្យ​ដំណើរ​ជីវិត​ប្តី​ប្រពន្ធ​ក្នុង​ផ្ទះ​តែង​កើត​បញ្ហា​មក​កកូរ​ផ្លូវចិត្ត​និង​នាំ​បញ្ហា​ត្រូវ​ឈឺក្បាលមកឲ្យជា​ញឹកញាប់​ ​។

បើ​អ្នក​នៅ​លីវចង់រកគូគាប់
សាកល្បង​ហៅរក​សេចក្តីស្នេហា​ដោយ​ការនាំយក​ផ្កា​កុលាប​ធ្វើ​ពី​កែវ​២​ផ្កា​មក​ដាក់​ទុក​ត្រង់​ទិស​ខាងលិច​ឆៀងខាងត្បូង​ក្នុង​បន្ទប់ដេក នោះ​គូគាប់​នឹង​រត់​មករក​ហើយ​៕

Friday, July 7, 2017

Wow ថាម៉េចក្នុងថ្ងៃសីល៌៍ 15 កើតពេញបូណ៌ ឆ្នាំ​ឆ្លូវ ​ខាល ​រោង មានរឿងអ្វីទៅណ៎ ស៊ែរអោយការទាយឆុត 100%

Wow ថាម៉េចក្នុងថ្ងៃសីល៌៍ 15 កើតពេញបូណ៌  ឆ្នាំ​ឆ្លូវ ​ខាល ​រោង មានរឿងអ្វីទៅណ៎ ស៊ែរអោយការទាយឆុត 100%

តាមការទស្សន៍ទាយរបស់គេហទំព័រ Horoscope បានអោយដឹងថា​ នៅថ្ងៃ សៅរ៍ ទី​ 08 ខែកក្កដា ឆ្នាំ 2017  ឃើញមានឆ្នាំ 3 និងមានរាសីខ្ពស់ត្រដែត និងអាចមានលាភ​សំណាង ទ្រព្យមករកដល់ផ្ទះតែម្ដង។ ទោះជាយ៉ាងណា សូមបារមីវត្តុ សក្ត័សិទ្ធិ តាមថែរក្សាអស់លោក លោកស្រី អ្នកនាងកញ្ញា អោយសម្រេចតាមបំណង ប៉ងប្រាថ្នា លុយកាកហូរចូលដូចទឹក បើមានសត្រូវអោយក្លាយជាមិត្ត ស្នេហាកាន់តែស្អិតរមួត ផ្អែមល្ហែម​ ការធ្វីដំណើរទីជិតឆ្ងាយ សូមជួបតែក្ដីសុខ និងជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ គម្បីឃ្លាងឃ្លាតឡើយ.....សូមអរគុណ...សាធុ សាធុ សាធុ....

តោះទៅមើលឆ្នាំទាំងបីដូចតទៅ៖

1. ឆ្នាំ​ឆ្លូវ ធាតុដី ពង្សមនុស្សប្រុសរាសី​ខ្ពស់ត្រដែត។ នៅថ្ងៃនេះ មានជោគ​សិរី ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង ផ្ដល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជា​ទី​ពេញ ចិត្ដផង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នក​ដទៃ មិន​គាប់ប្រសើរ​ទេ ប៉ុន្ដែ​បើ​ចង់​បោះ ទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញ ថា​គាប់ប្រសើរ​ជាង ។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វ​មួយ ដង​។
​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ ពុំទាន់​មាន​គូគាប់​ជា​ឱកាស​ល្អ​ក្នុង​ការ ស្វែងរក​បំផុត ៕

2. ឆ្នាំ​ខាល​ ​ធាតុ​ឈើ ពង្សយក្ស​ស្រី​​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគ ជ័យ​ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់ មកវិញ​ជា​និច្ច ។ ការរស់នៅ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​
​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

3. ឆ្នាំ​រោង​ ​ធាតុ​មាស ពង្សទេព្តា​ប្រុស​​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​តែង​ផ្ដល់​ផល​ល្អ និង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី ពេញចិត្ដ​ផង ។ សម្រាប់​ថ្ងៃ​នេះ​ដែរ​លោក អ្នក​បើ​ចង់​ចរចា​ឬ​យក​រឿង​សំខាន់ អ្វី​មួយ​មក​សម្រេចចិត្ដ​ជា​ពេល វេលា​ល្អ​ប្រពៃ​គួរសម ។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូច ធំ​មិន​ទាស់​ខុស​អ្វី​ឡើយ ពីព្រោះ​ផល ល្អៗ​នឹង​ហុច​មកវិញ​ជានិច្ច ។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច សព្វមួយដង ។
​ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង ស្រស់ស្រាយ​ប្រពៃ ៕

សម្រាប់ឆ្នាំផ្សេងទៀត៖

ឆ្នាំ​ជូតពង្សទេព្តាប្រុស ធាតុទឹករាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ការប្រកប​ការងារ​អ្វី​ក៏​ដោយ​លោក​អ្នក តែង​ជួប​បញ្ហា​បន្ដិចបន្ដួច​ចូល​យាយី នាំ​ជួប​ការលំបាក ។ សម្រាប់​អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ លោកអ្នក​ជួប រឿង​ខ្វាយខ្វល់​ច្រើន ព្រោះតែ​ការធ្វើ ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ តែង​មាន​រឿងរ​កាំ​ចិត្ដច្រើន ។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ ណាមួយ​។
​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន ការ​រកាំចិត្ដ​និង​ពាក់មុខយក្ស​ដាក់​គ្នា​មិន តិច​ដែរ​ទេ ៕

ឆ្នាំ​វក​ ធាតុ​ដែក ពង្សយក្ស​ប្រុស​រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ផ្ដល់​ផល​ល្អ​សម្រាប់​លោក​អ្នកដំណើរ កិច្ចការងារ ពីព្រោះ​ថា​តែង​មាន​ការ សហការ​ពី​អ្នក​ដទៃ​និង​ហុច​ផ្លែផ្កា​មក វិញ​គ្រាន់​ជាទី​ពេញចិត្ដ​ជានិច្ច ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។
​ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕


ឆ្នាំ​ថោះ​ ​ធាតុ​ឈើ ពង្សមនុស្ស​ស្រី​រាសី​ល្អ​ជា​មធ្យម ។ នៅថ្ងៃនេះ លោក​អ្នក​មាន​ការសប្បាយចិត្ដ​សប្បាយ កាយ​គួរសម ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មាន ភាព​ស្រស់បំព្រង​ជានិច្ច ។ ចំពោះ ការរស់នៅ​ក្នុង​ថ្ងៃនេះ​មានកា​រលូត លាស់​សន្សឹមៗ​ទៅមុខ ហើយ​ការប្រកប ការងា​រតែង​ទទួលរង​សម្ពាធ​ច្រើន បន្ដិច​តែ​ក៏​មាន​ភាព​សុខដុម​ល្អ ។ បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ ចូល​ដោយ​តានតឹង​ណាស់ ។
​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មាន​ការលូតលាស់​ទៅមុខ​និង​កំពុង ផ្អែមល្អែម​ល្អ ៕




ឆ្នាំ​ម្សាញ់​ ​ធាតុ​ភ្លើង ពង្សមនុស្ស​ប្រុស​រាសី​ស្រុតចុះ​។​យីអ៊ុន​ថ្ងៃនេះ ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ ជីវិត​របស់​លោក​អ្នក​ជួប​ភាព​ប្រទាំង ប្រទើស និង​មាន​ការ​រកាំ​ចិត្ដច្រើន ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ខ្លះ​ទើប​ប្រសើរ​។ ចំណែក​បញ្ហា​ប្រាក់កាស គប្បី​មាន​ការ ប្រយ័ត្នប្រយែង​ដែរ ព្រោះថា​អាច មាន​ការចំណាយ​ច្រើន​ជាង​ធម្មតា​ផង ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ចូរ​ប្រយ័ត្ន ក្រុម​មនុស្ស​អុជអាល​អ្វីមួយ​នាំ​ឱ្យ​កើត ការក្ដៅក្រហាយ​បង្ក​ជា​ជម្លោះ​ជាមួយ អ្នក​ដទៃ​ឡើង ។ ការធ្វើដំណើរ​ទីជិត ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ការជួយ​យក​អាសា គេ​ព្រោះ​ច្រើន​យកគុណ​ប្ដូរ​ទោស​វិញ ប៉ុណ្ណោះ​។
​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ ពោះម៉ាយ មេម៉ាយ​ក្ដី ចូរ​ប្រយ័ត្ន​ក្រុម មនុស្ស​ទី​៣ ចូល​មក​អុកឡុក​នាំ​កើត ជម្លោះ​វិវាទ​ឈាន​ដល់​ការ​ប្រេះឆា ឡើង​៕


ឆ្នាំ​មមី​ ​ធាតុ​ភ្លើង ពង្សទេព្តា​ស្រី​រាសី​ល្អ​ជា​មធ្យម ។ ក្នុងថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​ការ ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ឥត មាន​ថយក្រោយ​ទេ ដូច្នេះ​ទោះ​ធ្វើ​អ្វីៗ​ក៏ តែង​ទទួល​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​ដែរ​។ ការប្រកប​ការងា​ររ​បស់​លោក​អ្នក​មាន ការ​ចម្រើន​លូតលាស់​ច្រើន​មុខ ដូច ជា​ការងារ​ចាស់​ឬ​ការងារ​ថ្មី​ក៏​ដោយ ឱ្យតែ​មាន​ការប្រឹងប្រែង​តែង​ហុច​ផល ល្អៗ​មកវិញ​ជា​និច្ច ។ សម្រាប់​អ្នក ប្រកប របរ​រកស៊ី​ជួញដូរ បើទោះបី​លោកអ្នក ជួញ​ទីជិត​ឆ្ងាយ មិន​ថា​ផ្លូវគោក​ផ្លូវ ទឹក​ក្ដី តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្ដៅ តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀ​ត ល្បែងស៊ីសង​ឡើយ ព្រោះ​នាំ​កើត ឧបទ្រព​ចង្រៃ​ការលក់ដូរ​មិន​ជឿន លឿន​ទៅ​មុខ ។
​ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​ប្រុស ស្រី​កើត​មាន​ភាព​ប្រទាំង​ប្រទើស​និង ប្រឆាំង​គ្នា​ច្រើន ៕

ឆ្នាំ​មមែ​ ​ធាតុ​មាស ពង្សទេព្តា​ស្រី​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ លោក​អ្នក​ធ្វើ​អ្វី​ក៏ដោយ តោង​តែ​មាន​ការ ត្រិះរិះ​គិត​និង​មើល​វែងឆ្ងាយ​ទើប​បញ្ហា មិន​ល្អ​ណា​មួយ​ឈាន​ចូល​ក្បែរ​កើត​។ ក្រៅពីនេះ​លោក​អ្នក​ត្រូវ​រក្សា​ភាព ស្ងប់ស្ងាត់​ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា ខ្លះ​ទើប​មិន​មាន​បញ្ហា​ឈានចូល​កើត​។ ដោយឡែក អ្នក​ប្រកប​របរ​រកស៊ី​ជួញ ដូរ​វិញ​មិន​ត្រូវ​យក​ភាព​ច្រណែន ឈ្នានីស ដាក់​ចំពោះមុខ​ឬ​បង្ក​រឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់ ថែម​។
​ រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ការប្រឆាំង​និង​ប្រទាំង​ប្រទើស គ្នាច្រើន ៕

ឆ្នាំ​រកា ​ធាតុ​ដែក ពង្សយក្ស​ប្រុស​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោក​អ្នកឃើញ​ថា ជួប​បញ្ហា​លើ​កំណាត់​ផ្លូវ​រដិបរដុប​បន្ដិច ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​មិន​ល្អ យាយី​ផងដែរ ។ បើ​ជា​អ្នក​ប្រកប​របរ​រក ស៊ី​ជួញដូរ​ក្នុង​ថ្ងៃ​នេះ​វិញ ពុំ​សូវ​កាក់កប ទេ គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ ហោះ​រំលង​ជានិច្ច ។ ការធ្វើដំណើរ​ទី ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា គេ​ព្រោះ​ច្រើន​យកគុណ​ប្ដូរ​ទោស​មក វិញ​។
​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស គ្នាច្រើន ៕

ឆ្នាំច​ ​ធាតុ​ដី ពង្សយក្ស​ស្រី​​រាសី​មធ្យម​។ ក្នុង​ពេលនេះ​ឃើញថា ដំណើរ​ជីវិត​បើទោះបី​មិនមាន​អ្វី​សម្បូរបែប​ពិតមែន​ក្តី​តែ​ក៏មាន​អ្វី​សម្បូរ បែប​ពិតមែន​ក្តី​តែ​ក៏មាន​ភាព​សុខដុម​គ្រាន់​ស្រួល​ចិត្ត​បន្តិច​ផង​។ ការប្រកប​របរ​រក​ទទួលទាន​នានា​បាន​ផល​បង្គួរ ប៉ុន្តែ​ត្រូវ​ចំណាយ​កម្លាំង​ច្រើន​។ ចំណែក​ការនិយាយស្តី​គប្បី​មានការ​ពិចារណា​ឲ្យ​បាន​ច្រើន​។ រីឯ​លាភសក្ការៈ​ច្រើន​បាន​ដោយ​ការខិតខំ​របស់ខ្លួន​។ ចំពោះ​ទឹកចិត្ត​ពោរពេញ​ទៅដោយ​ភាព​ចង់​ឈ្នះ​អ្នកដទៃ​។ ​ ចំណែក​បញ្ហា​ស្នេហា​វិញ​ត្រូវ​តោង​ឲ្យ​មានការ​អធ្យាស្រ័យ​គ្នាច្រើន​ទើបបានជា​ការប្រសើរ​៕

ឆ្នាំ​កុរ​ ​ធាតុ​ទឹក ពង្សមនុស្ស​ស្រីរាសី​ស្រុតចុះ ។ ក្នុង​ថ្ងៃ​នេះ​ដោយ សារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ទោះ លោក​អ្នក​ធ្វើ​អ្វី​មិនសូវ​ឆ្លើយតប​ដូច សេចក្ដីប្រាថ្នា​នោះឡើយ ។ បើ​ជា​អ្នក ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ ទោះ​ជួញ ទីជិត​ឆ្ងាយ ការរក​ផល​កម្រៃ​ជួប​ការ លំបាក ហើយ​ពិសេស​ការ​ជួញ​ជិត​ឱ្យ ប្រយ័ត្ន​ជម្លោះ​វិវាទ​ថែមទៀត ។ ការ ធ្វើដំណើរ​ទីជិត​ឆ្ងាយ ឱ្យ​ប្រយ័ត្ន​រោគ ជំងឺ​បៀតបៀន​យាយី​ដោយ​ប្រការ​ណា មួយ​។
​ ​រីឯ​បញ្ហា​ប្រុស​ស្រី​ដែល​មិនទាន់ មាន​គូគាប់​កុំ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត ប្រយ័ត្ន​ជួប​រឿង​កម្មក្រាស់​នៅពេល ក្រោយ ៕