Thursday, September 21, 2017

អស្ចារ្យណាស់ NASA បានបញ្ចេញគំរូយានសម្រាប់បើកបរនៅភព.... (វីដេអូ)


ជារៀងរាល់ឆ្នាំបណ្តាក្រុមហ៊ុនផលិតយានយន្ត​លើ​ពិភពលោក​តែងបញ្ចេញគំរូផលិតផលអនាគតដាក់បង្អួត​​ក្នុងពិព័រណ៍នានា ដែលប្រកបដោយភាពប្រណិត ទំនើប និងបំពាក់បច្ចេកវិទ្យាចុងក្រោយដើម្បីជាភាពទាក់ទាញ​ដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ អង្គការអវកាស NASA ក៏បានបញ្ចេញគំរូយានរបស់ខ្លួនផងដែរ ប៉ុន្តែ​មិនមែនសម្រាប់ប្រើលើផែនដីយើងនេះទេ គឺសម្រាប់បើកបរនៅភពព្រះអង្គារ។ យានភពព្រះអង្គារ “Mars Rover” មានសណ្ឋានស្រដៀងនឹងយានរបស់ Batman អ៊ឹចឹង។ Mars Rover ជាប្រភេទយានមានកង6 ដើរដោយថាមពលអគ្គីសនី និងផលិតឡើងឲ្យសមស្របនឹងស្ថានភាពនៃការរុករកនៅភពព្រះអង្គារ។ វាមានទំងន់​2,27តោន ដូចនេះយើងមិនអាចឃើញវាបើកបរលើផ្លូវថ្នល់នៃផែនដីយើងឡើយ។ យាននេះអាចរត់ល្បឿន​អតិបរមាពី ៩៦-១១២គីឡូម៉ែត្រក្នុងមួយម៉ោង៕









0 comments:

Post a Comment