បើតាមគណនីរបស់លោក Chheng Phorn បានអោយដឹងថា៖ "ខេត្តកែបកាលពីយប់មិញមានចោរគាស់ទូATM របស់ABAដោយយកធុងផ្សាចូលទៅក្នុងទូATMទំនងជាចង់ផ្សារផ្តាច់ដែកទូតែមិនដឹងម៉េចក៍ផ្ទុះទូATMខ្ទេចឆេះលុយអស់រលីង អាចោរដែលធ្វើនោះក៍រងរបួសមិនស្រាលដែរមើលទៅ។"
Monday, August 14, 2017
ក្ដៅៗ យប់មិញមានករណីចោរគាស់ទូATM របស់ABA សូមជួយស៊ែរផងដើម្បីអោយបងប្អូនយើងមានការប្រុងប្រយ័ត្នខ្ពស់
បើតាមគណនីរបស់លោក Chheng Phorn បានអោយដឹងថា៖ "ខេត្តកែបកាលពីយប់មិញមានចោរគាស់ទូATM របស់ABAដោយយកធុងផ្សាចូលទៅក្នុងទូATMទំនងជាចង់ផ្សារផ្តាច់ដែកទូតែមិនដឹងម៉េចក៍ផ្ទុះទូATMខ្ទេចឆេះលុយអស់រលីង អាចោរដែលធ្វើនោះក៍រងរបួសមិនស្រាលដែរមើលទៅ។"
នេះបើតាមប្រភព៖ facebook
សូមជួយស៊ែរផងដើម្បីអោយបងប្អូនយើងមានការប្រុងប្រយ័ត្នខ្ពស់ សូមអរគុណ...
Saturday, August 12, 2017
Wow ពិតជាអស្ចារ្យណាស់ កវីតូច ពេជ្រ ថៃ លើកមុខមាត់កម្ពុជាយើងទៅកាន់ពិភពលោក តាមរយៈThe Voice Global
អ្វីកាន់តែអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតទៀតនោះ សម្រាប់កវីតូច ពេជ្រ ថៃ មកពីទឹកដីកំណើតខេត្តបាត់ដំបង ដែលបានធ្វើឱ្យមហាជនពេញចិត្តនិងកោតសរសើរនូវសមត្ថភាពរបស់គាត់ នៅក្នុងកម្មវិធី The Voice Kids វគ្គ «Blind Auditions» នោះ ស្រាប់តែថ្មីៗនេះ ត្រូវបានកម្មវិធីរបស់ទូទាំងពិភពលោកមួយឈ្មោះ «The Voice Global» បានជ្រើសThe Voice Kids Cambodia ដែលមានកវីតូច ពេជ្រ ថៃ មកបង្ហាញពីសមត្ថភាពមុនគេនៅចំណោម៥ប្រទេស ក្នុងទូទាំងពិភព លោក។
កម្មវិធី The Voice Global គឺជាកម្មវិធីមួយ ដែលប្រមូលយកកម្មវិធី The Voice Kids សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកមកបង្ហាញពីសមត្ថភាព ។ ហើយពេលនេះ ត្រូវបានជ្រើស៥ប្រទេសដោយក្នុងនោះ មានទី១-កម្ពុជា, ទី២-ហ្វីលីពីន, ទី៣-ថៃ, ទី៤-អាល្លឺម៉ង់ និងទី៥-ឥណ្ឌា ដែល៥ប្រទេសនេះ គឺបានជ្រើសរើសសុទ្ធតែកំពូលអ្នកមានសមត្ថភាពបំផុត ។
ជាមោទនភាពខ្លាំងណាស់សម្រាប់កម្ពុជាយើង ដែលកម្មវិធី The Voice Global បានជ្រើសយកវិដេអូមានកវីតូច ពេជ្រ ថៃ ជាជម្រើសទី១មកបង្ហាញមុនគេឱ្យពិភពលោកបានស្គាល់ពីសមត្ថភាពដ៏អស្ចារ្យនេះ ។

Friday, August 11, 2017
ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០មកកាន់កម្ពុជាក្នុងឆ្នាំ២០១៧
ភ្ញៀវទេសចរបទេសដែលចូលមកទស្សនាកម្ពុជាក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៧ មានចំនួនប្រមាណ ២,៦លាននាក់ ដែលកើនឡើងជិត ១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក ភ្ញៀវទេសចរជាតិដែលចេញទៅក្រៅប្រទេសមានចំនួនជាង ៨៤ម៉ឺននាក់ដែលមានកំណើន ២០% ក្នុងរយៈពេល៦ខែដូចគ្នានេះ។ ភ្ញៀវទេសចរជាតិដែលធ្វើដំណើរកម្សាន្តក្នុងប្រទេស ក៏មានកំណើនឡើងផងដែរ គឺមានចំនួន ៥,៤ម៉ឺននាក់ កើនប្រមាណ ១២%។ នេះយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។
តំបន់ប៉ូលទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា តំបន់អង្គរវត្ត រាជធានីភ្នំពេញ និងភូមិភាគឦសានមានកំណើនរៀងគ្នាប្រមាណ ជាង ១០% ក្នុងរយៈពេល៦ខែនេះ។ ប៉ុន្តែ ភ្ញៀវទេសចរអន្តរជាតិនៅតំបន់ប្រាសាទព្រះវិហារមានកំណើនខ្លាំងប្រមាណ ២០% ដែលមានចំនួនប្រមាណជាង ៣ម៉ឺននាក់។
ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកទស្សនាកម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ៖
- ចិន ៥២៩.៩៦៧នាក់ ស្មើនឹង ១៩.៩% នៃចំនួនសរុប កើនឡើង ៣៩,៩%

- វៀតណាម ៣៩២.៣៨៨នាក់ ស្មើនឹង ១៤,៧% នៃចំនួនសរុប ថយចុះ ១៥%
- ឡាវ ២២៤.២៧២នាក់ ស្មើនឹង ៨.៤% នៃចំនួនសរុប កើនឡើង ៨២,២%
- កូរ៉េ ១៩០.៣១០នាក់ ស្មើនឹង ៧,១% នៃចំនួនសរុប ថយចុះ ១,៤%
- ថៃ ១៦៨.២៤៤នាក់ ស្មើនឹង ៦.៣% នៃចំនួនសរុប កើនឡើង ០,២%
- អាមេរិក ១៣៥.៣៣៨នាក់ ស្មើនឹង ៥,១% នៃចំនួនសរុប កើនឡើង ៧,២%
- ជប៉ុន ៩៨.៣១៤នាក់ ស្មើនឹង ៣.៧% នៃចំនួនសរុប កើនឡើង ៨,២%
- អង់គ្លេស ៨៩.៣៥០នាក់ ស្មើនឹង ៣,៤% នៃចំនួនសរុប កើនឡើង ៧,៨%
- បារាំង ៨៣.៤០៣នាក់ ស្មើនឹង ៣,១% នៃចំនួនសរុប កើនឡើង ១២%
- ម៉ាឡេស៊ី ៧៨.៤៨២នាក់ ស្មើនឹង ២,៩% នៃចំនួនសរុប កើនឡើង ១១,៤% ៕
ដកស្រងពី៖ Combonomist
Read more: yobminh
សូមជួយស៊ែរផង...សូមអរគុណ...
រូបថត Selfies រវាងសម្តេចតេជោហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញ
សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយរូបថត Selfies រវាងសម្តេចតេជោហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ ដែលសម្តេចបញ្ជាក់ថា មិនទាន់មានអ្នកណាបានឃើញ។
ហ្វេសប៊ុកសម្តេចតេជោបានផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ អមដោយរូបថតមួយសន្លឹកយ៉ាងដូច្នេះថា៖
«រូបថត Selfies រវាងខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញ
នៅឡើយ ព្រោះវាស្ថិតក្នុងទូរស័ព្វរបស់ខ្ញុំជាង២ឆ្នាំមកហើយ។ រូបថតនេះថតនៅយប់មួយនាខែមេសា ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៊ី អាហ្វ្រិក (បាន់ឌុង)។
ក្រោយបញ្ចប់ពិធីជប់លៀងរៀបចំដោយប្រធាធិបតីយឥណ្ឌូណេស៊ី ខ្ញុំនិងនាយករដ្ឋមន្ត្រីអាបេបានអង្គុយរង់ចាំរថយន្តជាមួយគ្នា និងឆ្លៀតពិភាក្សាការងារផងដែរ។ ក្នុងពេលរង់ចាំនោះ ខ្ញុំក៏ទាញទូរស័ព្វមកSelfie ជាមួយអាបេ ហើយរក្សាទុករហូតទើបរកឃើញនាល្ងាចថ្ងៃទី១០ សីហា ២០១៧ ក្រោយពេលទស្សនកិច្ចនៅជប៉ុន។
មិត្តភាពដែលខ្ញុំ និងនាយករដ្ឋមន្ត្រីអាបេរួមគ្នាកសាងអោយទៅជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញមកពីមិត្តភាព ការគោរពរាប់អានគ្នាដោយមិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេសតូចផងដែរ។
នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីអាបេ បានរៀបចំខួបកំណើតអោយខ្ញុំដែលរឿងនេះកាន់តែបង្ហាញនូវការស្រឡាញ់រាប់អានគ្នា ដែលនាយករដ្ឋមន្ត្រីអាបេបានផ្តល់ដល់រូបខ្ញុំ។ ពេលរូបថតនេះបង្ហោះចេញទៅ សុំមេត្តាកុំសើចព្រោះខ្ញុំមិនពូកែថតរូបទេ» ៕

Read more: nokorwatnews
សូមជួយស៊ែរផង... សូមអរគុណ...
ធនាគារជាតិប្រកាសលេខទូរស័ព្ទ៤ខ្សែ សម្រាប់គាំពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ
រាជធានីភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៨ សីហា បានប្រកាសពីការបង្កើតក្រុមការងារគាំពារអតិថិជន និងបានរៀបចំក្រុមការងារទទួលការហៅទូរស័ព្ទពីសាធារណជន ដែលមានចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុទាំងនេះ ។
សាធារណជនអាចទូរស័ព្ទមកលេខដូចខាងក្រោមជារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ៖
- ខ្សែទី១៖ ០៨៥ ៦០០ ០០២
- ខ្សែទី២៖ ០៨៥ ៦០០ ០០៣
- ខ្សែទី៣៖ ០៩៨ ២២០ ០០១
- និងខ្សែទី៤៖ ០៩៨ ២២០ ០០២ ។
Read more: kohsantepheap
សូមជួយស៊ែរផង... សូមអរគុណ...
កម្ពុជា អាចនឹងទទួលបានផលប្រយោជន៍កាន់តែច្រើនទៀត ពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយនឹងហុងកុង
កម្ពុជា អាចនឹងទទួលបានផលប្រយោជន៍កាន់តែច្រើនទៀត ពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយនឹងហុងកុង ដែលជាមជ្ឈមណ្ឌលឈប់សំចតឆ្លងកាត់ (Transit Hub) ជាមួយអឺរ៉ុប និងសហរដ្ឋអាមេរិក ព្រមទាំងជាអាងពាណិជ្ជកម្មអន្តរជាតិដ៏សំបូរបែបមួយ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍បញ្ជាក់នៅក្នុងពិធីអបអរសាទរខួបទី២០ នៃតំបន់រដ្ឋបាលពិសេស ហុងកុង ដែលបានរៀបចំឡើងនៅភោជនីយដ្ឋាន TOPAZ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ ឯកឧត្តមបន្តថា “ខ្ញុំមានសុទិដ្ឋិនិយមថា ឱកាសពាណិជ្ជកម្មថ្មីៗជាច្រើន នឹងត្រូវបានបង្កើតឡើង ដើម្បីកំណើនសេដ្ឋកិច្ចបន្ថែមទៀសម្រាប់ភាគីទាំងពីរ”។ ហុងកុង គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៦ និងជាដៃគូនាំចូលធំបំផុតលំដាប់ទី៥ របស់កម្ពុជា។ ក្នុងឆ្នាំ ២០១៦ ពាណិជ្ជកម្មទ្វេភាគីទាំងពីរ (កម្ពុជា-ហុងកុង) សម្រេចបាន ៧៣១លានដុល្លារអាមេរិក។ បច្ចុប្បន្នេះ មានរោងចក្រផលិតស្បែកជើង និងកាត់ដេរ ប្រហែល៨៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងមានកម្មករប្រមាណជា ៣៥០០០នាក់ កំពុងប្រើការងារ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បន្ថែមថា កម្ពុជាជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងហុងកុង នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាការពិត វាមានផលប្រយោជន៍ទៅវិញទៅមកជាច្រើន សម្រាប់កម្ពុជា និងហុងកុង ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្មលើវិស័យជួរមុខជាច្រើន។
ឯកឧត្តមបានលើកឡើងថា ហុងកុង បានប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិមួយកាន់តែរឹងមាំឡើង។ លើសពីនេះទៅទៀត ហុងកុងបានទទួលចំណាត់លំដាប់ថ្នាក់ថេរ ពីបណ្ដាស្ថាប័នអន្តរជាតិជាច្រើន ជាតំបន់សេដ្ឋកិច្ចខ្លាំងក្លា និងមានភាពប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោក។ ដោយឡែក គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់មួយ និងផ្លូវមួយ នឹងមិនត្រឹមតែតភ្ជាប់ប្រទេសចិន និងអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏បានលាតសន្ធឹងដល់អឺរ៉ុប និងអាហ្វ្រិកផងដែរ។
កម្ពុជាមានជំនឿថា ខ្សែក្រវាត់ និងផ្លូវ ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់នូវ កាលានុវត្តនភាពថ្មីៗជាច្រើន សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រកបដោយផលិតភាពលើវិស័យជាច្រើន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់អាស៊ាន និងចិននោះទេ ប៉ុន្តែការពិតសម្រាប់ ហុងកុង និងតំបន់កាន់តែធំជាងនេះទៅទៀត។
គួររំលឹកថា កាលពីម្ភៃឆ្នាំមុន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ហុងកុង ត្រូវបានប្រគល់ឱ្យវិលត្រលប់ទៅចូល ជាមួយប្រទេសកំណើតរបស់ខ្លួនវិញ គឺសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃប្រវត្តិសាស្ត្រនេះ បានបង្ហាញពីជំហានដ៏ធំធេងមួយ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិពេញលេញរបស់ប្រទេសចិន ក៏ដូចជាសមិទ្ធផលដ៏មហិមានៅក្នុងប្រវត្តិសាស្ត្រ នៃប្រជាជាតិចិនសម័យទំនើប៕
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍បញ្ជាក់នៅក្នុងពិធីអបអរសាទរខួបទី២០ នៃតំបន់រដ្ឋបាលពិសេស ហុងកុង ដែលបានរៀបចំឡើងនៅភោជនីយដ្ឋាន TOPAZ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។ ឯកឧត្តមបន្តថា “ខ្ញុំមានសុទិដ្ឋិនិយមថា ឱកាសពាណិជ្ជកម្មថ្មីៗជាច្រើន នឹងត្រូវបានបង្កើតឡើង ដើម្បីកំណើនសេដ្ឋកិច្ចបន្ថែមទៀសម្រាប់ភាគីទាំងពីរ”។ ហុងកុង គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៦ និងជាដៃគូនាំចូលធំបំផុតលំដាប់ទី៥ របស់កម្ពុជា។ ក្នុងឆ្នាំ ២០១៦ ពាណិជ្ជកម្មទ្វេភាគីទាំងពីរ (កម្ពុជា-ហុងកុង) សម្រេចបាន ៧៣១លានដុល្លារអាមេរិក។ បច្ចុប្បន្នេះ មានរោងចក្រផលិតស្បែកជើង និងកាត់ដេរ ប្រហែល៨៨ ដែលគ្រប់គ្រងដោយក្រុមហ៊ុនហុងកុង កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា និងមានកម្មករប្រមាណជា ៣៥០០០នាក់ កំពុងប្រើការងារ។
ឯកឧត្តមបានលើកឡើងថា ហុងកុង បានប្រែក្លាយទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនាវាចរណ៍ និងពាណិជ្ជកម្មអន្តរជាតិមួយកាន់តែរឹងមាំឡើង។ លើសពីនេះទៅទៀត ហុងកុងបានទទួលចំណាត់លំដាប់ថ្នាក់ថេរ ពីបណ្ដាស្ថាប័នអន្តរជាតិជាច្រើន ជាតំបន់សេដ្ឋកិច្ចខ្លាំងក្លា និងមានភាពប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោក។ ដោយឡែក គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់មួយ និងផ្លូវមួយ នឹងមិនត្រឹមតែតភ្ជាប់ប្រទេសចិន និងអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏បានលាតសន្ធឹងដល់អឺរ៉ុប និងអាហ្វ្រិកផងដែរ។
កម្ពុជាមានជំនឿថា ខ្សែក្រវាត់ និងផ្លូវ ធានាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងផ្តល់នូវ កាលានុវត្តនភាពថ្មីៗជាច្រើន សម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រកបដោយផលិតភាពលើវិស័យជាច្រើន ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍សម្រាប់អាស៊ាន និងចិននោះទេ ប៉ុន្តែការពិតសម្រាប់ ហុងកុង និងតំបន់កាន់តែធំជាងនេះទៅទៀត។
គួររំលឹកថា កាលពីម្ភៃឆ្នាំមុន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ហុងកុង ត្រូវបានប្រគល់ឱ្យវិលត្រលប់ទៅចូល ជាមួយប្រទេសកំណើតរបស់ខ្លួនវិញ គឺសាធារណរដ្ឋប្រជាមានិតចិន។ ថ្ងៃប្រវត្តិសាស្ត្រនេះ បានបង្ហាញពីជំហានដ៏ធំធេងមួយ ឆ្ពោះទៅរកការបង្រួបបង្រួមជាតិពេញលេញរបស់ប្រទេសចិន ក៏ដូចជាសមិទ្ធផលដ៏មហិមានៅក្នុងប្រវត្តិសាស្ត្រ នៃប្រជាជាតិចិនសម័យទំនើប៕
Read More: kampucheathmey
សូមជួយស៊ែរផង... សូមអរគុណ។
មិនធម្មតា! គំនូររាប់រយផ្ទាំងរបស់វិចិត្រករខ្មែររូបនេះ បញ្ចូលសុទ្ធតែរឿងប្រវត្តិសាស្រ្ត
វិចិត្រករដ៏ចំណានលោក លាង ស៊ីកន ជ្រើសរើសការគូរគំនូរសហសម័យដើម្បីរៀបរាប់ពីប្រវត្តិសាស្ត្រ ពីជីវិតរស់នៅក្នុងសង្គម និងការស្រមើស្រមៃរបស់ខ្លួន ដើម្បីអប់រំខ្លួនឯង ពិសេសឱ្យពិភពលោកស្វែងយល់។
គំនូររាប់រយផ្ទាំងដែលអ្នកជំនាញខាងគំនូរសហសម័យរូបនេះបានគូរ សុទ្ធសឹងបានបញ្ចូលរឿងប្រវត្តិសាស្ត្រ ក្នុងនោះមានដូចជារៀបរាប់ពីភាពរីកចំរើនក្នុងសម័យអង្គរ សង្គ្រាមជាច្រើនសតវត្សរ៍បានអូសបន្លាយក្នុងប្រទេសកម្ពុជា។ ទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយអាមេរិក ចិន បារាំង និងប្រទេសផ្សេងៗទៀត រួមទាំងការបាត់បង់វត្ថុមានតម្លៃជាច្រើនពីប្រទេសកម្ពុជា ហើយត្រូវបានប្រទេសគេប្រគល់មកវិញជាដើម។
វិចិត្រករមកពីគ្រួសារកសិករម្នាក់នេះបានបញ្ជាក់ថា គំនូររបស់លោកភាគច្រើន មិនបង្ហាញន័យត្រង់ឡើយ គឺធ្វើយ៉ាងណាឱ្យអ្នកមើលព្យាយាមស្វែងយល់ពីអត្ថន័យរបស់វា។ ដូចជាការគូររូបព្រះ រូបផ្កា រូបភ្លើង រូបដុំមាស និងរូបអ្វីផ្សេងទៀតនៅនឹងតួខ្លួនមនុស្សជាដើម នេះសុទ្ធសឹងបង្កប់អត្ថន័យ។
“គំនូររបស់ខ្ញុំគូរអំពីបញ្ហាជីវិត បញ្ហាសង្គម គូរពីរឿងបច្ចុប្បន្ន និងអតីតកាល អីចឹងរឿងធំជាងគេគឺរឿងជីវិតហ្នឹងតែម្ដង ទទួលការឈឺចាប់ពីសង្គ្រាម ឬពីអ្វីមួយ តែខ្ញុំចង់នាំចិត្តមនុស្សកុំឱ្យមានការសងសឹក យើងត្រូវសម្រួលអារម្មណ៍ អប់រំខ្លួនឯង”។
វិចិត្រករមកពីខេត្តព្រៃវែងរូបនេះ បានបញ្ជាក់ថា ពេលដែលលោកដើរទៅណាមកណា ទោះក្នុងប្រទេសក្ដី ក្រៅប្រទេសក្ដី លោកតែងតែរើសសំរាមមកជានិច្ចឱ្យតែលោកយល់ថាវាអាចមានប្រយោជន៍ដល់គំនូររបស់លោក។ លោកជឿជាក់ថា បើលោកមិនរើសនៅពេលនេះទេ ថ្ងៃក្រោយលោកត្រូវការវានោះមិនប្រាកដថានឹងមានឡើយ ការសន្សំសំរាមនេះហើយជាផ្នែកមួយធ្វើឱ្យគំនូររបស់លោកមានតម្លៃជាសកល។
សូមបញ្ជាក់ថា ស្នាដៃរបស់លោក លាង ស៊ីកន មានឈ្មោះបោះសំឡេងទាំងលើឆាកជាតិ និងអន្តរជាតិ ក្នុងនោះគំនូររបស់លោកជាច្រើនផ្ទាំងបាន ដាក់លក់ក្នុងវិចិត្រសាលល្បីៗលើពិភពលោក៕
Read More: news.sabay
សូមជួយស៊ែរផង... សុមអរគុណ។
សកម្មភាពទាំងនេះ នឹងធ្វើឲ្យបេក្ខជនធ្លាក់បាក់ឌុបដោយស្វ័យប្រវត្តិ?
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ សីហា ២០១៧ ខាងមុខនេះ។ ក្នុងនោះក្រសួងអប់រំ បានកម្រិតវិន័យចំពោះបេក្ខជនណាដែលធ្វើសកម្មភាពក្នុងពេលប្រឡង ដូចខាងក្រោមនេះ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ថែមទាំងផ្អាកមិនឲ្យប្រឡងមួយឆ្នាំបន្ទាប់។
សកម្មភាពទាំងនោះមានដូចជា៖
- ដើរចុះឡើងចញពីកន្លែងអង្គុយ ដោយគ្មានការអនុញ្ញាតពីអនុរក្ស
- ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស
- ផ្លាស់កន្លែងអង្គុយ (លុបលេខតុ ពីកន្លែងដែលបានកំណត់ ទៅសរសេរលេខតុ របស់ខ្លួននៅកន្លែងផ្សេង)
- ឲ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង
- ឲ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន
- សរសេរលើសន្លឹកកិច្ចការអ្នកដទៃ
- បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡង ឬចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់វិញ ក្នុងពេលធ្វើវិញ្ញាសា
- បង្កជម្លោះនៅក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគំរាមកំហែងលើបេក្ខជនដទៃ

- ដណ្តើមយកសន្លឹកកិច្ចការអ្នកដទៃមកចម្លង
- ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
- យកសន្លឹកកិច្ចការអ្នកដទៃ មកធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន
- ធ្វើជាមេក្លោងប្រមូលលុយ ឬណែនាំឲ្យបេក្ខជនដទៃប្រមូលលុយ ឬយកលុយឲ្យអនុរក្ស៕
- ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
- យកសន្លឹកកិច្ចការអ្នកដទៃ មកធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន
- ធ្វើជាមេក្លោងប្រមូលលុយ ឬណែនាំឲ្យបេក្ខជនដទៃប្រមូលលុយ ឬយកលុយឲ្យអនុរក្ស៕
សូមស៊ែរផង... សូមអរគុណ។
Sunday, August 6, 2017
រំភើបណាស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះ ១ល្វែង ជាប់សាលា ប៊ែលធី ដល់កុមារា គីមហុង ដើម្បីងាយស្រួលសិក្សារៀនសូត្រ
រំភើបណាស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះ ១ល្វែង ជាប់សាលា ប៊ែលធី ដល់កុមារា គីមហុង ដើម្បីងាយស្រួលសិក្សារៀនសូត្រ។
កុមារា គីម ហុង អាយុ៧ឆ្នាំ ជាកុមារដែលមានសមត្ថភាពអាចធ្វើលំហាត់គណិតទី១២ បានយ៉ាងងាយស្រួល និងទទួលបានការកោតសរសើរ លើកទឹកចិត្តបានអាហារូបករណ៍ពីសាលាប៊ែលធី ចូលរៀនថ្នាក់ទី៨ ដោយផ្អែកលើ សមត្ថភាព ពិសេសដែលបានធ្វើ Test នៅចំពោះមុខលោកនាយក។
ក្នុងនោះផងដែលកាលពីថ្ងៃទី០៧ ខែសីហា កន្លងទៅលោក ដួង តារា បានអោយដឹងថាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានទិញផ្ទះ ១ល្វែង នៅជាប់សាលា ប៊ែលធី ស្ទឹងមានជ័យ ជូនដល់កុមារា គីមហុង និងក្រុមគ្រួសារ។ នេះបើយោងតាមលោក ដួង តារា បានធ្វើការបង្ហោះនៅលើផេកហ្វេសប៊ុករបស់លោកថា៖
មុនខ្ញុំចេញមកជប៉ុន គឺបាន បំពេញការងារមួយដ៏សំខាន់ដែលយើងគ្រប់គ្នាកំពុងរង់ចាំនេះជាដំណឹងដ៏រីករាយបំផុតមួយ។ កាលពីម្សិលមិញនេះ សម្តេចតេជោបានជម្រាបអំពីការទំនុក បម្រុងជួយកុមារ គីមហុង ក្នុងនោះគឺសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានទិញផ្ទះ១ល្វែងនៅជាប់សាលា Beltei ជូនដល់ក្មួយប្រុស គីមហុង និងក្រុមគ្រួសារដើម្បីក្មួយប្រុសមានឱកាសសិក្សារៀនសូត្រ និងរស់នៅដោយគ្មានការព្រួយបារម្ភតទៅទៀត។ នេះគឺជាការវិនិយោគដ៏ត្រឹមត្រូវបំផុតចំពោះធនធានមនុស្សដ៏វិសេសវិសាលមួយនេះរបស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ គីំហុង មិនត្រឹមតែជាកុមារដ៏សែនឆ្លាតប៉ុណ្ណោះទេ តែជាកុមារដែលមានសមត្ថភាពពិសេស អាចដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី១២ បាន ដែល គ្មានកុមារណាអាចមានសមត្ថភាព ពិសេសដូច គីមហុង ដែលទើបតែមានអាយុជាង៧ឆ្នាំប៉ុណ្ណោះ។
ខ្ញុំផ្ទាល់ក៏ដូចជាបងប្អូនទូទាំងប្រទេស ពិតជារំភើបរីករាយខ្លាំងណាស់ ចំពោះទឹកចិត្តប្រកបដោយព្រហ្ម វិហារធម៍ដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចប្រមុខដឹកនាំដែលបានជួយទំនុកបម្រុងធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា។
ពេលនេះយើងទាំងអស់គ្នាសប្បាយរីករាយ និងនឹងបន្តតាមដានអំពីការវិវឌ្ឍនៃការ សិក្សារបស់គីមហុង ដែលត្រូវចូលរៀននៅក្នុងថ្នាក់ទី ៨ ពិសេស នៅសាលា Beltei ស្ទឹងមានជ័យ នៅ ថ្ងៃទី២៨ សីហា ខាងមុខ។ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រ លើកទឹកចិត្ត និងផ្តល់នូវក្តី ស្រឡាញ់ចំពោះគីមហុង កុមារឆ្លាតបំផុតរបស់កម្ពុជា។ ខ្ញុំបាទផ្ទាល់ សូមគោរពអរគុណសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ ចំពោះការជួយទំនុកបម្រុងគ្រប់បែបយ៉ាងដល់ក្មួយប្រុសគីមហុង និងក្រុម គ្រួសារដើម្បីមានឱកាសកសាងស្នាដៃសម្រាប់ប្រទេសជាតិទាំងមូល។ គោរពស្រឡាញ់ និងជូនពរបងប្អូនពី តូក្យូ ប្រទេសជប៉ុន អរគុណដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕