This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, September 24, 2017

ថ្មីទៀតហើយ អំបាញ់មិញនេះ ស្រី ចំរើន បានស្នើសំុដូរឈ្មោះរមណីយដ្ធានបូកគោ​ ទៅជារមណីយដ្ធាន...

អំបាញ់មិញនេះ មានPageមួយមានឈ្មោះថាSrey Chamrooeun បានស្នើសំុដូរឈ្មោះរមណីយដ្ធានបូកគោ​ ទៅជារមណីយដ្ធានភ្នំបូកតេជោ។

ខ្លឹមសារទាំងមូលមានដូចតទៅ៖

"ខ្ញុំ ស្រី ចំរើន តំណាងក្រុមនិស្សិតទូទាំងប្រទេស សូមស្នើសុំដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជា "ភ្នំបូកតេជោ" ។

សូមបងប្អូនជួយគាំទ្រ។"

បច្ចុប្បន្នPage នេះកំពុងតែមានការឆ្លើយតបយ៉ាងខ្លាំងក្លាដោយcommentsយ៉ាងច្រើន។

បើចង់ដឹងច្បាស់សូមអញ្ចើញទស្សនាទាំងអស់គ្នា៖








ប្រភព៖ Facebook/Srey Chamroeun

Thursday, September 21, 2017

អស្ចារ្យណាស់ NASA បានបញ្ចេញគំរូយានសម្រាប់បើកបរនៅភព.... (វីដេអូ)


ជារៀងរាល់ឆ្នាំបណ្តាក្រុមហ៊ុនផលិតយានយន្ត​លើ​ពិភពលោក​តែងបញ្ចេញគំរូផលិតផលអនាគតដាក់បង្អួត​​ក្នុងពិព័រណ៍នានា ដែលប្រកបដោយភាពប្រណិត ទំនើប និងបំពាក់បច្ចេកវិទ្យាចុងក្រោយដើម្បីជាភាពទាក់ទាញ​ដល់អ្នកប្រើប្រាស់។ ជាមួយគ្នានេះដែរ អង្គការអវកាស NASA ក៏បានបញ្ចេញគំរូយានរបស់ខ្លួនផងដែរ ប៉ុន្តែ​មិនមែនសម្រាប់ប្រើលើផែនដីយើងនេះទេ គឺសម្រាប់បើកបរនៅភពព្រះអង្គារ។ យានភពព្រះអង្គារ “Mars Rover” មានសណ្ឋានស្រដៀងនឹងយានរបស់ Batman អ៊ឹចឹង។ Mars Rover ជាប្រភេទយានមានកង6 ដើរដោយថាមពលអគ្គីសនី និងផលិតឡើងឲ្យសមស្របនឹងស្ថានភាពនៃការរុករកនៅភពព្រះអង្គារ។ វាមានទំងន់​2,27តោន ដូចនេះយើងមិនអាចឃើញវាបើកបរលើផ្លូវថ្នល់នៃផែនដីយើងឡើយ។ យាននេះអាចរត់ល្បឿន​អតិបរមាពី ៩៦-១១២គីឡូម៉ែត្រក្នុងមួយម៉ោង៕









Monday, August 14, 2017

ក្ដៅៗ យប់មិញមានករណីចោរគាស់ទូATM របស់ABA សូមជួយស៊ែរផងដើម្បីអោយបងប្អូនយើងមានការប្រុងប្រយ័ត្នខ្ពស់



បើតាមគណនីរបស់លោក Chheng Phorn បានអោយដឹងថា​៖​​ "ខេត្តកែបកាលពីយប់មិញមានចោរគាស់ទូATM របស់ABAដោយយកធុងផ្សាចូលទៅក្នុងទូATMទំនងជាចង់ផ្សារផ្តាច់ដែកទូតែមិនដឹងម៉េចក៍ផ្ទុះទូATMខ្ទេចឆេះលុយអស់រលីង អាចោរដែលធ្វើនោះក៍រងរបួសមិនស្រាលដែរមើលទៅ។"






















នេះបើតាមប្រភព៖ facebook

សូមជួយស៊ែរផងដើម្បីអោយបងប្អូនយើងមានការប្រុងប្រយ័ត្នខ្ពស់ សូមអរគុណ...

Saturday, August 12, 2017

Wow ពិតជាអស្ចារ្យណាស់ កវីតូច​ ពេជ្រ ថៃ​ លើក​មុខមាត់​កម្ពុជា​យើង​​ទៅ​កាន់​ពិភពលោក ​តាម​រយៈThe Voice Global

អ្វី​កាន់តែ​អស្ចារ្យ និង​ភ្ញាក់ផ្អើលបំផុត​​ទៀត​នោះ សម្រាប់​កវី​តូច ពេជ្រ ថៃ មក​ពី​ទឹកដី​កំណើត​ខេត្តបាត់​ដំបង ​ដែល​​បាន​ធ្វើ​ឱ្យ​មហាជន​ពេញចិត្ត​និង​កោតសរសើរនូវ​​សមត្ថភាព​របស់​​គាត់ នៅ​ក្នុង​កម្មវិធី The Voice Kids វគ្គ «​Blind Auditions» នោះ ស្រាប់តែ​ថ្មី​ៗ​នេះ​ ត្រូវ​បាន​កម្មវិធី​របស់​ទូ​ទាំង​ពិភពលោកមួយឈ្មោះ «The Voice Global» បាន​ជ្រើស​The Voice Kids Cambodia ដែល​មាន​កវី​តូច ពេជ្រ ថៃ មក​បង្ហាញ​ពី​សមត្ថភាព​មុនគេ​នៅ​​ចំណោម​៥​ប្រទេស ក្នុងទូ​ទាំង​ពិភព លោក។

កម្មវិធី The Voice Global គឺជា​កម្មវិធី​មួយ ​ដែល​ប្រមូល​យក​កម្មវិធី The Voice Kids សម្រាប់​បណ្តា​ប្រទេសនានា​​ក្នុងពិភព​លោកមកបង្ហាញ​ពីសមត្ថភាព​ ។ ហើយ​ពេល​នេះ ត្រូវ​បាន​​ជ្រើស​៥​ប្រទេស​ដោយ​ក្នុង​នោះ​ មាន​ទី​១-​កម្ពុជា​, ទី​២-​ហ្វី​លី​ពី​ន​, ទី​៣-​ថៃ​, ទី​៤-​អា​ល្លឺ​ម៉​ង់ និង​ទី​៥-​ឥណ្ឌា ដែល​៥​ប្រទេស​នេះ គឺ​បាន​ជ្រើសរើស​សុទ្ធតែ​កំពូល​អ្នកមាន​សមត្ថភាព​បំផុត ។

ជា​មោទនភាព​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា​យើង ដែល​កម្មវិធី The Voice Global បាន​ជ្រើស​យក​វិ​ដេ​អូ​មាន​កវី​តូច ពេជ្រ ថៃ ជា​ជម្រើស​​ទី​១​មក​បង្ហាញ​មុនគេ​ឱ្យ​ពិភពលោក​បាន​ស្គាល់​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ ។

Read more: kohsantepheap

សូមជួយស៊ែរផង...សូមអរគុណ... 

Friday, August 11, 2017

ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង១០​មក​កាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧

ភ្ញៀវ​ទេសចរ​បទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​ មាន​​ចំនួន​ប្រមាណ ២,៦​លាន​នាក់ ដែល​កើន​ឡើង​ជិត ១៣% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ដោយ​ឡែក ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ជាង ៨៤​ម៉ឺន​នាក់​ដែល​មាន​កំណើន ២០% ក្នុង​រយៈពេល​៦​ខែ​ដូច​គ្នា​នេះ។ ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ប្រទេស ក៏​មាន​កំណើន​ឡើង​ផង​ដែរ គឺ​មាន​ចំនួន ៥,៤​ម៉ឺន​នាក់ កើន​ប្រមាណ ១២%។ នេះ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ទេសចរណ៍។

តំបន់​ប៉ូល​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ដូចជា តំបន់​អង្គរវត្ត រាជ​ធានី​ភ្នំពេញ និង​ភូមិភាគ​ឦសាន​មាន​កំណើន​រៀង​គ្នា​ប្រមាណ ជាង ១០% ក្នុង​រយៈពេល​៦​ខែ​នេះ។ ប៉ុន្តែ ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​មាន​កំណើន​ខ្លាំង​ប្រមាណ ២០% ដែល​មាន​ចំនួន​​ប្រមាណ​ជាង ៣​ម៉ឺន​នាក់។

ទីផ្សារ​ទេសចរណ៍​សំខាន់ៗ​ទាំង​១០ ដែល​មក​ទស្សនា​កម្ពុជា ក្នុង​រយៈពេល​៦​ខែ​ដើម​ឆ្នាំ​២០១៧​នេះ៖

- ចិន ៥២៩.៩៦៧​នាក់ ស្មើ​នឹង ១៩.៩% នៃ​ចំនួន​សរុប កើន​ឡើង ៣៩,៩%
- វៀតណាម ៣៩២.៣៨៨​នាក់ ស្មើ​នឹង ១៤,៧% នៃ​ចំនួន​សរុប ថយ​ចុះ ១៥%
- ឡាវ ២២៤.២៧២​នាក់ ស្មើ​នឹង ៨.៤% នៃ​ចំនួន​សរុប កើន​ឡើង ៨២,២%
- កូរ៉េ ១៩០.៣១០​នាក់ ស្មើ​នឹង ៧,១% នៃ​ចំនួន​សរុប ថយ​ចុះ ១,៤%
- ថៃ ១៦៨.២៤៤​នាក់ ស្មើ​នឹង ៦.៣% នៃ​ចំនួន​សរុប កើន​ឡើង ០,២%
- អាមេរិក ១៣៥.៣៣៨​នាក់ ស្មើនឹង ៥,១% នៃ​ចំនួន​សរុប កើន​ឡើង ៧,២%
- ជប៉ុន ៩៨.៣១៤នាក់ ស្មើនឹង ៣.៧% នៃ​ចំនួន​សរុប កើន​ឡើង ៨,២%
- អង់គ្លេស ៨៩.៣៥០​នាក់ ស្មើ​នឹង ៣,៤% នៃ​ចំនួន​សរុប កើន​ឡើង ៧,៨%
- បារាំង ៨៣.៤០៣​នាក់ ស្មើ​នឹង ៣,១% នៃ​ចំនួន​សរុប កើន​ឡើង ១២%
- ម៉ាឡេស៊ី ៧៨.៤៨២​នាក់ ស្មើ​នឹង ២,៩% នៃ​ចំនួន​សរុប កើន​ឡើង ១១,៤% ៕


ដកស្រងពី៖ ​Combonomist
Read more: yobminh
សូមជួយស៊ែរផង...សូមអរគុណ... 


រូបថត Selfies រវាងសម្តេចតេជោហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញ

សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយរូបថត Selfies រវាងសម្តេចតេជោហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ ដែលសម្តេចបញ្ជាក់ថា មិនទាន់មានអ្នកណាបានឃើញ។

ហ្វេសប៊ុកសម្តេចតេជោបានផ្សាយកាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ អមដោយរូបថតមួយសន្លឹកយ៉ាងដូច្នេះថា៖

«រូបថត Selfies រវាងខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញ

នៅឡើយ ព្រោះវាស្ថិតក្នុងទូរស័ព្វរបស់ខ្ញុំជាង២ឆ្នាំមកហើយ។ រូបថតនេះថតនៅយប់មួយនាខែមេសា ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៊ី អាហ្វ្រិក (បាន់ឌុង)។

ក្រោយបញ្ចប់ពិធីជប់លៀងរៀបចំដោយប្រធាធិបតីយឥណ្ឌូណេស៊ី ខ្ញុំនិងនាយករដ្ឋមន្ត្រីអាបេបានអង្គុយរង់ចាំរថយន្តជាមួយគ្នា និងឆ្លៀតពិភាក្សាការងារផងដែរ។ ក្នុងពេលរង់ចាំនោះ ខ្ញុំក៏ទាញទូរស័ព្វមកSelfie ជាមួយអាបេ ហើយរក្សាទុករហូតទើបរកឃើញនាល្ងាចថ្ងៃទី១០ សីហា ២០១៧ ក្រោយពេលទស្សនកិច្ចនៅជប៉ុន។

មិត្តភាពដែលខ្ញុំ និងនាយករដ្ឋមន្ត្រីអាបេរួមគ្នាកសាងអោយទៅជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញមកពីមិត្តភាព ការគោរពរាប់អានគ្នាដោយមិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេសតូចផងដែរ។

នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីអាបេ បានរៀបចំខួបកំណើតអោយខ្ញុំដែលរឿងនេះកាន់តែបង្ហាញនូវការស្រឡាញ់រាប់អានគ្នា ដែលនាយករដ្ឋមន្ត្រីអាបេបានផ្តល់ដល់រូបខ្ញុំ។ ពេលរូបថតនេះបង្ហោះចេញទៅ សុំមេត្តាកុំសើចព្រោះខ្ញុំមិនពូកែថតរូបទេ» ៕

   

Read more: nokorwatnews

សូមជួយស៊ែរផង... សូមអរគុណ...




ធនាគារជាតិ​ប្រកាស​លេខទូរស័ព្ទ៤ខ្សែ សម្រាប់គាំពារអតិថិជនដែលប្រើប្រាស់​សេវាហិរញ្ញវត្ថុ​

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៨ សីហា បាន​ប្រកាស​ពី​ការ​បង្កើត​ក្រុមការងារ​គាំពារ​អតិថិជន និង​បាន​រៀបចំ​ក្រុមការងារ​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​សាធារណជន ដែល​មាន​ច​ម្ង​ល់ ឬ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាំងនេះ ។


សាធារណជន​អាច​ទូរស័ព្ទ​មក​លេខ​ដូច​ខាងក្រោម​ជា​រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច ៖ 

- ខ្សែ​ទី​១៖ ០៨៥ ៦០០ ០០២
- ខ្សែ​ទី​២៖ ០៨៥ ៦០០ ០០៣
- ខ្សែ​ទី​៣៖ ០៩៨ ២២០ ០០១ 
- និង​ខ្សែ​ទី​៤៖ ០៩៨ ២២០ ០០២ ។

Read more: kohsantepheap
សូមជួយស៊ែរផង...  សូមអរគុណ...